Trending now

វៀតណាមប្រគល់សម្ភារៈ បរិក្ខាពេទ្យជូនរដ្ឋាភិបាលនិងប្រជាជនចិន ដើម្បីចិនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបណ្តាលដោយវីរុស nCov ថ្មី

15:08 | 10/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ៩ ខែកុម្ភៈ ពិធីប្រគល់សម្ភារៈ បរិក្ខាពេទ្យរបស់បក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនបក្ស រដ្ឋាភិបាល និងប្រជាជន ចិនត្រូវបានធ្វើឡើងទៅនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ តាមផែនការ នាយប់នៃថ្ងៃដដែលនេះ យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងដឹកសម្ភារៈ បរិក្ខាពេទ្យខាងលើទៅកាន់ Wuhan ដើម្បីជូនបក្ស រដ្ឋាភិបាល និងប្រជាជន ចិន រួមផ្សំនឹងដឹកជញ្ជូនពលរដ្ឋវៀតណាមចំនួន ១១ នាក់ទៅត្រឡប់ប្រទេសវៀតណាមវិញ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក To Anh Dung បាន​ប្រគល់សំភារៈ បរិក្ខាពេទ្យ​នលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅវៀត​ណាម។ (រូបថត៖ កាសែត Quocte)

ក្នុងពិធីនេះអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក To Anh Dung បាន​ប្រគល់សំភារៈ បរិក្ខាពេទ្យ​ រួមមាន​៖ ម៉ាស៊ីនដកដង្ហើម សម្លៀកបំពាក់ សម្លាប់មេរោគ​ ស្រោម​ដៃនិងម៉ាស់វេជ្ជសាស្ត្រ ដែលមានទឹកប្រាក់សរុប ៥០ ម៉ឺនដុល្លារ​អាមេរិក​​ ជូនលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅវៀត​ណាមដែល​ជា​អំណោយ​របស់​បក្សរដ្ឋាភិបាលនិង​ប្រជាជន​វៀតណាម​ជូន​បក្សរដ្ឋាភិបាលនិងប្រជាជនចិន។

ថ្លែងនៅក្នុងពិធីនេះលោកTo Anh Dung បានអះអាងថា​អំណោយ​ទាំងនេះ​ជា​​ការ​​បង្ហាញពី​ចំ​ណង​សាមគ្គីភាពការ​យក​ចិត្ត​ទុក​ដាក់​និង​បំណងប្រាថ្នា​របស់​បក្ស​ រដ្ឋាភិបាលនិងប្រជាជនវៀតណាម​ដោយ​បន្ត​ប្រពៃណីល្អរ​វាងបក្ស​ទាំ​ងពី​រ​រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ហើយ​ចែករំលែកចំពោះ​ការលំបាក​ដែល​ប្រទេសចិនកំពុងប្រឈមមុខដោយបង្កឡើង​ដោយ​ជំងឺរាតត្បាត។

សំភារៈ បរិក្ខាពេទ្យ​នបាន​ប្រមូលផ្តុំ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai មុន​ពេល​ចេញ​ដំណើរ​ទៅកាន់ Wuhan។ (រូបថត៖ កាសែត Quocte)

លោកឯកអគ្គរដ្ឋទូត Xiong Bo បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បក្សរដ្ឋា​ភិបាលនិងប្រជាជនវៀតណាម​ដោយ​បាន​ផ្តល់​ជំនួយ​ដ៏​មានតម្លៃ​​​ជូនបក្សរដ្ឋា​ភិបាលនិងប្រជាជនវៀតណាមក្នុង​គ្រា​ដ៏​លំ​បាកនេះ​។ នេះគឺជាកា​រ​បង្ហា​ញ​យ៉ាង​​​រ​ស់រវើក​នូវប្រពៃណីដ៏ថ្លៃថ្នូរ ​ការជួយគ្នាទៅវិញទៅមក​រវាងប្រជា​ជននៃ​ប្រទេស​ទាំងពីរវៀតណាម - ចិន។ សម្ភារៈ បរិក្ខាពេទ្យ​ទាំង​នេះមិន​ត្រឹមតែជាការជួយ​ឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ជា​ការលើកទឹកចិត្ត​ដល់​ប្រជាជនចិនដើម្បី​ឆ្លង​កាត់​ដំ​ណាក់​កាល​ដ៏​លំបាកមួយ​នេះផង​ដែរ។ លោក​ឯក​អគ្គ​រដ្ឋ​ទូត​​ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តកិច្ច​ខិតខំប្រឹងប្រែងនិង​ការ​ចាត់​វិធានការប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសវៀតណាមដោយ​ជឿ​ជាក់​ថា​ ប្រទេសវៀតណាមនឹងទប់ទល់​ប្រកប​ដោយ​ជោគ​ជ័យ​ចំពោះ​ផល​ប៉ះ​ពាល់​ទាំងឡាយដែលបណ្តាលមកពីជំងឺរាតត្បាត nCov ថ្មី។

ក្នុងឱកាសនេះកាកបាទក្រហមវៀតណាមបានអំពាវនាវអង្គភាពនានា និងបុគ្គល បរិច្ចាគសម្ភារៈ បរិក្ខាពេទ្យ​ ដើម្បីជួយឧបត្ថម្ភដល់​ប្រជាជនចិន​ ដែល​មាន​តម្លៃសរុប ១០ ម៉ឺនដុល្លារអាមេរិក - ចំណែក​មួយនៃសម្ភារៈ បរិក្ខាពេទ្យនេះ​នឹងដឹកទៅកាន់ Wuhan ដើម្បីបម្រើការងារប្រឆាំងនឹងការរីករាលដាល​ជំងឺ nCov ថ្មី។

*យោងតាមផែនការយប់ថ្ងៃទី ៩ ខែកុម្ភៈនេះ​ យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ​នឹង​ដឹកសម្ភារៈ បរិក្ខាពេទ្យ​ខាងលើ​ទៅ​កាន់ ​Wuhan ដើម្បីជូនបក្ស រដ្ឋាភិបាល និងប្រជាជន ចិន រួមផ្សំនឹងដឹក​ជញ្ជូនពលរដ្ឋ​វៀតណាម​ចំនួន ១១ នាក់ទៅត្រឡប់​ប្រទេស​វៀតណាមវិញ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា