Trending now

លោក វង សូត អនុប្រធានទី២ រដ្ឋសភាអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nguyen Huy Tang

09:05 | 25/10/2023

នាព្រឹកថ្ងៃទី២៣ ខែតុលា នៅរាជធានីភ្នំពេញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
លោក Daniel Nguyen Hoai Tien - អណិកជនវៀតណាមជាមួយនឹងមហិច្ឆតាក្នុងការកសាងម៉ាកយីហោជាតិ លោក Daniel Nguyen Hoai Tien - អណិកជនវៀតណាមជាមួយនឹងមហិច្ឆតាក្នុងការកសាងម៉ាកយីហោជាតិ
លោក វង សូត និងលោក Nguyen Huy Tang (រូបថត៖ vnanet.vn)
លោក វង សូត និងលោក Nguyen Huy Tang (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Nguyen Huy Tang បានអបអរសាទរចំពោះលទ្ធផលនៃជំនួប និងការពិនិត្យទៅលើភូមិសាស្ត្រជាក់ស្ដែងពេលថ្មីៗនេះរបស់ក្រុមការងារនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភារបស់ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រធានរដ្ឋសភានៃប្រទេសទាំង ៣ នាពេលខាងមុខ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យរដ្ឋសភាកម្ពុជា និងរដ្ឋសភាវៀតណាមជម្រុញឲ្យប្រទេសទាំងពីរសម្រេចបាននូវការព្រមព្រៀងបោះង្គោលព្រំដែនខ័ណ្ឌសីមាដែលនៅសេសសល់នាពេលឆាប់ៗនេះ។ លោកស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការថ្មីៗបន្ថែមទៀត។

លោក វង សូត បានគាំទ្រ និងឯកភាពចំពោះប្រសាសន៍របស់លោកឯកឧត្តមឯកអគ្គរដ្ឋទូត និងបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលទាំងពីរ ក្នុងការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង រវាងប្រទេសទាំងពីរ ដែលផ្តួចផ្តើមឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។ លោកបានគូសបញ្ជាក់ថា នេះជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា