Trending now

លោក Daniel Nguyen Hoai Tien - អណិកជនវៀតណាមជាមួយនឹងមហិច្ឆតាក្នុងការកសាងម៉ាកយីហោជាតិ

10:45 | 06/09/2023

ក្រោយពីដំណើរត្រឡប់មកប្រទេសវៀតណាមវិញជាលើកដំបូងកាលពីឆ្នាំ ២០០៨ ជាមួយនឹងអារម្មណ៍ជាច្រើន លោក Daniel Nguyen ដែលមានឈ្មោះវៀតណាមថា Hoai Tien យុវជនម្នាក់មានសញ្ជាតិអាមេរិក មានបំណងចង់លះបង់ច្រើនថែមទៀតសម្រាប់ប្រទេសនេះ។ យុវជនអាយុ ២០ ឆ្នាំរូបនេះ បានឆ្លងកាត់ដំណើររាប់ពាន់គីឡូម៉ែត្រតាមតំបន់ព្រៃភ្នំភាគពាយ័ព្យ ដើម្បីស្វែងរកវិធីជួយជនរួមជាតិជាជនជាតិភាគតិចនៅទីនេះមានជីវភាពរស់នៅប្រកបដោយនិរន្តរភាពជាងមុន៖

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​ដួង​ចិត្ត​ជន​ជាតិ​វៀតណាម​នៅ​បរទេស ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​ដួង​ចិត្ត​ជន​ជាតិ​វៀតណាម​នៅ​បរទេស
ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី
លោក Daniel Nguyen Hoai Tien និងលោកស្រី Ly May Chan ជនជាតិ​ដើម​ភាគតិច​ក្រហម​នៅ​ភ្នំ Lao Cai
លោក Daniel Nguyen Hoai Tien និងលោកស្រី Ly May Chan ជនជាតិ​ដើម​ភាគតិច​ក្រហម​នៅ​ភ្នំ Lao Cai

“ពេលខ្ញុំស្វែងយល់អំពីជំនឿ របៀបរស់នៅ និងវប្បធម៌របស់សហគមន៍ជនជាតិភាគតិច ទើបយល់ឃើញថា កសិកម្មគឺជាសសៃឈាមរបស់ពួកគេ។ ដូច្នេះហើយ ខ្ញុំបានជ្រើសរើសការស្តារពូជដំណាំប្រចាំមូលដ្ឋាន ជាពិសេសពូជពោត និងធញ្ញជាតិ ដើម្បីបង្កើតធាតុចេញប្រកបដោយនិរន្តរភាពសម្រាប់កសិផលរបស់ប្រជាជន។ សំខាន់ជាងនេះទៅទៀត គឺការកសាងម៉ាកយីហោ និងរឿងមួយដើម្បីឧទ្ទេសនាមផលិតផលរបស់ប្រជាជនទៅកាន់បរទេស។ ផលិតផលដំបូងរបស់យើងខ្ញុំគឺស្រា Gin Song Cai”។

ស្រា Gin វៀតណាមផលិតពីពោត របស់ក្រុមហ៊ុន Song Cai Distillery បង្កើតឡើងដោយបុរសអាមេរិកដើមកំណើតវៀតណាម Daniel Nguyen ឬឈ្មោះវៀតណាមសាមញ្ញថា Hoai Tien ត្រូវបានលក់នៅទីផ្សារជាច្រើនដូចជាសិង្ហបុរី ហុងកុង (ចិន) អូស្ត្រាលី នូវែលសេឡង់។ ផលិតផលស្រាជាមួយនឹងវត្ថុធាតុដើមវៀតណាមសុទ្ធសាធនេះ ទទួលបានពានរង្វាន់ប្រាក់អន្តរជាតិផ្នែកភេសជ្ជៈ ហើយថ្មីៗនេះត្រូវបានទស្សនាវដ្តីសេដ្ឋកិច្ចដ៏ល្បីល្បាញ Bloomberg វាយតម្លៃថាជាស្រាមួយក្នុងចំណោមស្រាឆ្ងាញ់បំផុតទាំង ១៦ នៅលើពិភពលោកក្នុងឆ្នាំ ២០២១។

“ខ្ញុំដាក់ឈ្មោះ Song Cai ព្រោះ Song Cai មានន័យថា ទន្លេមេ។ ខ្ញុំឃើញថា មិនថាជនជាតិ Kinh ឬជនជាតិភាគតិចទេ ប្រជាជនវៀតណាមគោរពមាតាធម្មជាតិច្រើនណាស់។ តាមរយៈម៉ាកយីហោ ខ្ញុំមិនត្រឹមតែចង់លើកតម្កើងសហគមន៍មួយប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរគំនិតរបស់មនុស្សទាំងក្នុង និងក្រៅប្រទេសអំពីរឿងរ៉ាវមួយរបស់ជនវៀតណាមផងដែរ”។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ