Trending now

ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី

11:02 | 28/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ២៥ ខែសីហា នៅរដ្ឋធានី Bratislava ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្លូវ៉ាគីបានរៀបចំពិធីអបអរសាទរសហគមន៍ជនវៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចទី ១៤ នៃប្រទេសសាមី។

សិក្ខាសាលា «ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ» សិក្ខាសាលា «ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ»
វៀតណាម៖ ដើមទុនវិនិយោគបរទេសចូលក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក វៀតណាម៖ ដើមទុនវិនិយោគបរទេសចូលក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក
ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលស្លូវ៉ាគីបានសម្រេចទទួលស្គាល់ជនស្លូវ៉ាគីដើមកំណើតវៀតណាម ជាជនជាតិភាគតិចទី ១៤ នៃប្រទេសនេះ។ មកទល់ពេលនេះ សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីគឺជាសហគមន៍ជនវៀតណាមទីពីរនៅលើពិភពលោក(បន្ទាប់ពីសាធារណរដ្ឋឆេក) ដែលត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចនៃប្រទេសសាមី។

ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី
ការសម្តែងសិល្បៈក្នុងពិធីអបអរសាទរសហគមន៍ជនវៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចក្នុងប្រទេសសាមី។

អញ្ជើញថ្លែងមតិក្នុងពិធីអបអរសាទរនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្លូវ៉ាគី លោក Nguyen Tuan បានសង្កត់ធ្ងន់ថា ការទទួលស្គាល់របស់រដ្ឋាភិបាលស្លូវ៉ាគីចំពោះសហគមន៍ជនវៀតណាម ក្លាយជាជនជាតិភាគតិចគឺជាការបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់សហគមន៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសស្លូវ៉ាគី តាមនោះ រួមចំណែកជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាងវៀតណាម និងស្លូវ៉ាគី។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីនិយាយដោយឡែក និងសហគមន៍ជនវៀតណាមនៅជុំវិញពិភពលោកនិយាយរួម តែងតែខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍សហគមន៍ឲ្យកាន់តែរីកចម្រើន ហើយត្រូវបានរដ្ឋាភិបាលនៃប្រទេសសាមីទទួលស្គាល់និងវាយតម្លៃខ្ពស់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា