Trending now

វៀតណាម៖ ដើមទុនវិនិយោគបរទេសចូលក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក

10:55 | 28/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងរយៈពេល ៨ខែកន្លងមកនេះ វិនិយោគិនបរទេសបានបណ្ដាក់ទុនក្នុងវិស័យចំនួន ១៨ ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាតិចំនួន ២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតឈានមុខគេ ដោយមានទុនវិនិយោគសរុបជិត ១៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់គឺវិស័យអាជីវកម្មអចលនទ្រព្យ។

៨ខែ កម្ពុជានាំចូលទំនិញជិត ២២ពាន់លានដុល្លារ ខណៈការនាំចេញជាង ១៥ពាន់លានដុល្លារ ៨ខែ កម្ពុជានាំចូលទំនិញជិត ២២ពាន់លានដុល្លារ ខណៈការនាំចេញជាង ១៥ពាន់លានដុល្លារ
វៀតណាមខិតខំស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៨ លាននាក់ វៀតណាមខិតខំស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៨ លាននាក់
វៀតណាម៖ ដើមទុនវិនិយោគបរទេសចូលក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក
វៀតណាម៖ ដើមទុនវិនិយោគបរទេសចូលក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក

យោងតាមទិន្នន័យដែលទើបនឹងបានប្រកាសដោយនាយកដ្ឋានវិនិយោគបរទេស គិតត្រឹមថ្ងៃទី ២០ ខែសីហាឆ្នាំនេះ ទុនវិនិយោគបរទេសសរុបដែលបានចុះបញ្ជីចូលមកវៀតណាមសម្រេចបានជិត ១៨,១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៨ខែកន្លងមកនេះ វិនិយោគិនបរទេសបានបណ្ដាក់ទុនក្នុងវិស័យចំនួន ១៨ ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាតិចំនួន ២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតឈានមុខគេ ដោយមានទុនវិនិយោគសរុបជិត ១៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់គឺវិស័យអាជីវកម្មអចលនទ្រព្យ។

បើនិយាយពីដៃគូវិញ ក្នុងរយៈពេល ៨ ខែ កន្លងមក សិង្ហបុរីបាននាំមុខគេក្នុងការវិនិយោគនៅវៀតណាម តាមពីក្រោយដោយប្រទេសចិន និងជប៉ុន។មិនត្រឹមតែដើមទុនចុះបញ្ជីប៉ុណ្ណោះទេ ប៉ុន្តែដើមទុនអនុវត្ត ក៏មានសញ្ញាវិជ្ជមានក្នុងរយៈពេល ៨ ខែកន្លងមកផងដែរ។ យោងតាមនាយកដ្ឋានវិនិយោគបរទេស គិតត្រឹមថ្ងៃទី ២០ ខែសីហា តាមការប៉ាន់ប្រមាណថា គម្រោងវិនិយោគបរទេសត្រូវបានបើកចំណាយទុនវិនិយោគប្រហែល ១៣,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ដូច្នេះ ដំណោះស្រាយដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្នុងប៉ុន្មានខែដើមឆ្នាំនេះបាននាំមកនូវប្រសិទ្ធភាពក្នុងការជួយគាំទ្រ និងដោះស្រាយការលំបាកសម្រាប់សហគ្រាសក្នុងការដាក់ពង្រាយ និងបើកចំណាយទុនវិនិយោគ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា