កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ៣៧,៤លានដុល្លារក្នុងរយៈពេល៨ខែនេះ។ ក្នុងនោះការនាំចូលទំនិញមកកម្ពុជា គិតជាតម្លៃ ២១,៧៦ពាន់លានដុល្លារ ខណៈការនាំចេញទំនិញទៅក្រៅប្រទេសវិញ មានតម្លៃ ១៥,៦៤ពាន់លានដុល្លារ។ទំហំពាណិជ្ជកម្មដែលមានតម្លៃ ៣៧,៤ពាន់លានដុល្លារនេះ បានកើនឡើងប្រមាណ ២១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
![]() |
![]() |
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញទំនិញរបស់កម្ពុជាដែលមានតម្លៃ ១៥,៦៤ពាន់លានដុល្លារ កើនក្នុងអត្រា ២៦,៣ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២១ មានប្រមាណ ១២,៣៨ ពាន់លានដុល្លារ។ ចំណែកការនាំចូលទំនិញមកកម្ពុជាវិញ មានតម្លៃរហូតដល់ជាង ២១,៧៦ពាន់លានដុល្លារកើនឡើងប្រមាណ ១៨,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ដែលមានតម្លៃប្រមាណ ១៨,៤០ពាន់លានដុល្លារ។
![]() |
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប គ្រឿងសង្ហារិម កៅស៊ូ បំណែកគ្រឿងអគ្គីសនីនិងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ
ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត...។ រីឯមុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃរ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក កប្បាស ក្រដាស ឱសថ ស្បែកសត្វ និងជី ...។
គួរបញ្ជាក់ថា ចិនឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ខណៈអាម៉េរិកឈរនៅលំដាប់លេខទី២ តាមពីក្រោយដោយវៀតណាមឈរនៅលំដាប់លេខរៀងទី៣ ។ ទន្ទឹមនឹងនេះថៃឈរនៅលំដាប់លេខរៀងទី៤ ហើយសិង្ហបុរីឈរនៅលំដាប់លេខរៀងទី៥ ។ ទាំងនេះជាលំដាប់ថ្នាក់ប្រទេសមានទំហំពាណិជ្ជកម្មច្រើនជាមួយកម្ពុជា៕
thmeythmey.com
មតិពីមិត្តអ្នកអាន