Trending now

សិក្ខាសាលា «ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ»

10:58 | 28/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី២៥ សីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាម បានបើកសិក្ខាសាលាក្រោមប្រធានបទ “ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ” ក្នុងឱកាសរំលឹក ខួបលើកទី ៧៨ ទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី២៨ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣)។

សិក្ខាសាលា Chua Nguyen ជាមួយដីភាគខាងត្បូង៖ ការបង្កើតអធិបតេយ្យភាព និងការធ្វើអាជីវកម្មសេដ្ឋកិច្ចលើសមុទ្រ និងកោះ សិក្ខាសាលា Chua Nguyen ជាមួយដីភាគខាងត្បូង៖ ការបង្កើតអធិបតេយ្យភាព និងការធ្វើអាជីវកម្មសេដ្ឋកិច្ចលើសមុទ្រ និងកោះ
សិក្ខាសាលា សិក្ខាសាលា "ស្រាវជ្រាវ និងបង្រៀនភាសាបរទេស ភាសាវិទ្យា និងការសិក្សាអន្តរជាតិនៅប្រទេសវៀតណាម"
សិក្ខាសាលា «ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ»
សិក្ខាសាលា «ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ»

អញ្ជើញថ្លែងមតិបើកសិក្ខាសាលា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចាត់ទុកថា ក្នុងបរិបទថ្មី ភារកិច្ចកសាងខឿនការទូតដែលត្រួសត្រាយ ផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើប្រទេសជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ កាន់តែមានភាពចាំបាច់បន្ទាន់ជាងពេលណាៗទាំងអស់។ ផ្នែកការទូតត្រូវតែស្រុះចិត្ត គំនិត ប្ដេជ្ញាចិត្តកសាងជួរកម្មាភិបាលការទូតដែលមានឫទ្ធានុភាពនយោបាយ និង កម្រិតជំនាញវិជ្ជាជីវៈខ្ពស់។

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ការទូតវៀតណាមមានរចនាប័ទដោយឡែកពិសេសនៃសម័យហូជីមិញ ដែលជារចនាប័ទ ការទូត “ដើមឬស្សីវៀតណាម”។ រចនាប័ទនេះគឺផ្អែកលើមូលដ្ឋាននៃមនោគមន៍ការទូត ហូជីមិញនិងប្រពៃណី អត្តសញ្ញាណការទូត វប្បធម៌ ប្រជាជាតិ សមស្របនឹងលក្ខខណ្ឌ ជាក់លាក់របស់វៀតណាម។ នៅក្នុងសិក្ខាសាលានេះ បណ្ដាវាគ្មិនបានស្នើឡើងដំណោះស្រាយដើម្បីបំផុស និងពង្រីកឫទ្ធានុភាព ភាពច្នៃប្រឌិត ភាពម្ចាស់ការក្នុងការសម្រមខ្លួន និងលើកកំពស់ តួនាទីត្រួសត្រាយនៃផ្នែកការទូត; កសាងគំរូកម្មាភិបាលការទូតទំនើប ប្រកបដោយ ភាពម្ចាស់ការ ភាពច្នៃប្រឌិត សាមគ្គីភាព វិន័យ ខិតខំប្រឹងប្រែងជំនះពុះពារលើរាល់ការ លំបាក និងបញ្ហាប្រឈមនានា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា