Trending now

កិច្ចពិភាក្សាអំពីកិច្ចសហការគ្រប់គ្រង និងការពារព្រំដែនរវាងខេត្ត Binh Phuoc (វៀតណាម) និងខេត្តមណ្ឌលគិរី

09:42 | 28/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៥ ខែសីហា នៅទីក្រុង Binh Phuoc វៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc (វៀតណាម) និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានជួបពិភាក្សាអំពីកិច្ចសហការគ្រប់គ្រង និងការពារព្រំដែន។

ជម្រុញការផ្សព្វផ្សាយអំពីសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី ជម្រុញការផ្សព្វផ្សាយអំពីសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី
ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេងនៃខេត្ត Binh Phuoc (វៀតណាម) ជាមួយអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេងនៃខេត្ត Binh Phuoc (វៀតណាម) ជាមួយអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ
កិច្ចពិភាក្សាអំពីកិច្ចសហការគ្រប់គ្រង និងការពារព្រំដែនរវាងខេត្ត Binh Phuoc (វៀតណាម) និងខេត្តមណ្ឌលគិរី
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ

នៅក្នុងកិច្ចពិភាក្សានេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានវាយតម្លៃលទ្ធផលនៃកិច្ចសហការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២២ និងក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៣។

តាមនោះ ភាគីទាំងពីរបានជូនដំណឹងឲ្យទាន់វេលាអំពីសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន សហការគ្រប់គ្រងនិងការពារព្រំដែន បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន គ្រប់គ្រងការឆ្លងព្រំដែន រក្សានិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែន សហការដើម្បីដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហាដែលកើតឡើងតាមបទប្បញ្ញត្តិ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមក។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរ បានពិភាក្សា និងឯកភាពលើខ្លឹមសារនៃកិច្ចសហការនាពេលខាងមុខ ដូចជា ការគ្រប់គ្រងនិងការពារព្រំដែន ការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពរបស់កងកម្លាំងអរិភាព ហើយរៀបចំការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា ផ្សព្វផ្សាយនិងអប់រំអំពីច្បាប់ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

កិច្ចសហប្រតិបត្តិការនេះមានគោលបំណងរួមដៃគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន កសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ហើយរក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព និងប្រពៃណីរវាងខេត្តទាំងពីរ ចូលរួមចំណែកពូនជ្រំចំណងសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាម និងកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤