Trending now

នគរបាលខេត្ត Binh Phuoc (វៀតណាម) ជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ

12:19 | 07/04/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី ៤ ខែមេសា គណៈប្រតិភូនគរបាលខេត្ត Binh Phuoc បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

នគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) ជូនពរឆ្នាំថ្មីនៅកម្ពុជា នគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) ជូនពរឆ្នាំថ្មីនៅកម្ពុជា
នគរបាលខេត្ត An Giang (វៀតណាម) ពិនិត្យជំងឺ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជា នគរបាលខេត្ត An Giang (វៀតណាម) ពិនិត្យជំងឺ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជា
នគរបាលខេត្ត Binh Phuoc ជូនពរឆ្នាំថ្មី ដល់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
នគរបាលខេត្ត Binh Phuoc ជូនពរឆ្នាំថ្មី ដល់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

ក្នុងនាមថ្នាក់ដឹកនាំនគរបាលខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Lam Van Long នាយករងនគរបាលខេត្ត បានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងក្រុមគ្រួសារ មានសុខភាពល្អ និងសុភមង្គលក្នុងឆ្នាំថ្មី។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ និងទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះនគរបាលខេត្ត Binh Phuoc ហើយសង្ឃឹមថា ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងនគរបាលខេត្តទាំងពីរនិយាយដោយឡែក កាន់តែរឹងមាំ និងបន្តអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយថែមទៀត។

ក្នុងឱកាសនេះ នគរបាលខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រគល់អំណោយជូនគ្នាទៅវិញទៅមក ចូលរួមចំណែករឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា