Trending now

នគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) ជូនពរឆ្នាំថ្មីនៅកម្ពុជា

23:19 | 02/04/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី ១ មេសា គណៈប្រតិភូនគរបាលខេត្ត Binh Phuoc ដឹកនាំដោយលោកវរសេនីយ៍ឯក Bui Xuan Thang នាយកនគរបាលខេត្ត Binh Phuoc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

នគរបាលខេត្ត An Giang (វៀតណាម) ពិនិត្យជំងឺ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជា នគរបាលខេត្ត An Giang (វៀតណាម) ពិនិត្យជំងឺ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
ជូនអំណោយ និងជូន​ពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ជូនអំណោយ និងជូន​ពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

តាងនាមកម្មាភិបាល យុទ្ធជននៃនគរបាលខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Bui Xuan Thang បានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង ព្រមទាំងក្រុមគ្រួសារទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃនគរបាលខេត្តទាំង២ និងនគរបាលខេត្ត Binh Phuoc បានផ្លាស់ប្តូរនិងផ្តល់ព័ត៌មានមួយចំនួនដែល​ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម សន្តិសុខ និងសណ្តាប់ធ្នាប់របស់ខេត្តទាំង៣ រួមទាំងលទ្ធផលលេចធ្លោមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងបទល្មើស និងការសម្របសម្រួល ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរបស់កងកម្លាំងនគរបាលខេត្តទាំងបី។

តំណាងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តទាំងពីរ បានថ្លែងអំណរគុណចំពោះនគរបាលខេត្ត Binh Phuoc ដែលបានអញ្ជើញមកជូនពរឆ្នាំថ្មី ជាមួយគ្នានោះ នាពេលខាងមុខ នឹងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងបណ្តាខេត្តជាប់ព្រំដែន៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស