Trending now

ជម្រុញការផ្សព្វផ្សាយអំពីសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី

08:52 | 12/07/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១០ ខែកក្កដា សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Nong បានរៀបចំសន្និសីទបូកសរុបជាបឋមលទ្ធផលការងារនៅឆមាសទីមួយ និងកំណត់ទិសដៅ ភារកិច្ចសម្រាប់ឆមាសទី២ ឆ្នាំ២០២៣។

ខេត្ត Dak Lak (វៀតណាម)៖ ដកបទពិសោធន៍ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិត នៅកម្ពុជាក្នុងសម័យសង្គ្រាម ខេត្ត Dak Lak (វៀតណាម)៖ ដកបទពិសោធន៍ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិត នៅកម្ពុជាក្នុងសម័យសង្គ្រាម
កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជាដើម្បីគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជាដើម្បីគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង
ក្នុងឆមាសទី១ ឆ្នាំនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Dak Nong បំពេញល្អតួនាទីជាស្ពាន សាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី
ក្នុងឆមាសទី១ ឆ្នាំនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Dak Nong បំពេញល្អតួនាទីជាស្ពាន សាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី

ក្នុងឆមាសទី១ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Nong បានកសាង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការការទូតប្រជាជន បំពេញល្អនូវតួនាទីជាស្ពានសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី។

សមាគមគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយយ៉ាងសកម្មដល់កម្មាភិបាល សមាជិក និងប្រជាជន ដើម្បីលើកកម្ពស់ការយល់ដឹង និងរក្សាសន្តិសុខ នយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន ពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា និយាយរួម រវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី និយាយដោយឡែក។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម សមាគមខេត្តបានចុះសួរសុខទុក្ខ និងជូនអំណោយដល់អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរីចំនួន ៦០ នាក់ ដែលមានតម្លៃសរុប ៤៨ លានដុង។ សមាគមមិត្តភាពវៀតណាម-កម្ពុជា ស្រុក Tuy Duc (ខេត្ត Dak Nong) បានទទួលគណៈប្រតិភូស្រុកអូររាំង (មណ្ឌលគិរី) ដែលមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ហើយជូនអំណោយដល់ស្រុកអូររាំងក្នុងថវិកា ១៥០ លានដុង...

នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត នឹងបន្តជំរុញការឃោសនាផ្សព្វផ្សាយ និងអប់រំដល់សមាជិក និងប្រជាជនអំពីប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរី ក៏ដូចជា រវាវៀតណាមនិងកម្ពុជាដែរ។

សមាគមនឹងរៀបចំសកម្មភាពការទូតយ៉ាងសកម្ម ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយបន្តការកសាង និងអភិវឌ្ឍសមាគមយ៉ាងរឹងមាំ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)