Trending now

កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម) សម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជាដើម្បីគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង

18:18 | 19/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ មិថុនា គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ដឹកនាំ ដោយលោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការ បានចុះត្រួតពិនិត្យស្ថានភាពព្រំដែន និងជួបសំណេះសំណាល និងផ្តល់អំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់ថវិកា និងសម្ភារៈចាំបាច់ជូនចំពោះកងកម្លាំងប្រដាប់អាវុធនៃខេត្តតាកែវ និងខេត្តកណ្តាល កងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់ថវិកា និងសម្ភារៈចាំបាច់ជូនចំពោះកងកម្លាំងប្រដាប់អាវុធនៃខេត្តតាកែវ និងខេត្តកណ្តាល
ខេត្ត Dak Lak (វៀតណាម) ជួបពិភាក្សាជាមួយខេត្តមណ្ឌលគិរីស្ដីពីការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ រូប ខេត្ត Dak Lak (វៀតណាម) ជួបពិភាក្សាជាមួយខេត្តមណ្ឌលគិរីស្ដីពីការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ រូប
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ជួបសំណេះសំណាល ផ្លាស់ប្តូរព័ត៌មាន និងជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នៅបង្គោលព្រំដែនលេខ៤២
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ជួបសំណេះសំណាល ផ្លាស់ប្តូរព័ត៌មាន និងជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នៅបង្គោលព្រំដែនលេខ៤២

នៅតាមអង្គភាពនានា លោកវរសេនីយ៍ឯក Dao Viet Hung បានស្នើឲ្យនាយទាហាន នាយទាហានរង ពលទាហាន ជំនះពុះពារលើរាល់ការលំបាក រួបរួមគ្នា លើកកំពស់ស្មារតីទទួល​ខុសត្រូវ តាំងចិត្តខ្ពស់ បំពេញភារកិច្ចដែលបានប្រគល់ជូនបានល្អ; ផ្តោតលើការក្តាប់ស្ថានការណ៍យ៉ាងម៉ឺងម៉ាត់ ដោះស្រាយស្ថានការណ៍ឲ្យបានទាន់ពេល ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់។

ទន្ទឹមនឹងនោះ ត្រូវការសហការល្អជាមួយកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ក្នុងការគ្រប់គ្រង និងការពារព្រំដែន និងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសផ្សេងៗ។ នៅឃុំជាប់ព្រំដែនទាំង៤ អង្គភាពបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងក្នុងការគ្រប់គ្រងភូមិសាស្ត្រ​ និងមុខសញ្ញា ផ្សព្វផ្សាយចលនាប្រជាពលរដ្ឋឱ្យរកឃើញ និងជូនដំណឹងអំពីឧក្រិដ្ឋកម្ម និងមុខសញ្ញាឆ្លងដែនខុសច្បាប់។

គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ជួបសំណេះសំណាល ផ្លាស់ប្តូរព័ត៌មាន និងជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នៅបង្គោលព្រំដែនលេខ៤៤
គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ជួបសំណេះសំណាល ផ្លាស់ប្តូរព័ត៌មាន និងជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នៅបង្គោលព្រំដែនលេខ៤៤

ក្នុងដំណើរនេះផងដែរ គណៈប្រតិភូបានជួបសំណេះសំណាល ផ្លាស់ប្តូរព័ត៌មាន និងផ្តល់អំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី​នៅបង្គោលព្រំដែនលេខ៤២ បង្គោលបំពេញបន្ថែមលេខ៤៤ និងលេខ៤៦។ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Dao Viet Hung បានជម្រាបជូនអំពីស្ថានភាពទាក់ទិននឹងសន្តិសុខ សណ្តាប់ធ្នាប់នៅខេត្ត Dak Lak នាពេលថ្មីៗនេះ និងមានបំណងថាអង្គភាពនានានៃតំបន់ប្រតិតបត្តិការសឹករងមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងបន្តសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយប៉ុស្តិ៍ការពារព្រំដែននានានៃខេត្ត Dak Lak ក្នុងការផ្លាស់ប្តូរស្ថានភាព ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម​នៅតាមតំបន់ព្រំដែន។ អាស្រ័យហេតុនេះ រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី