Trending now

ស្ថានទូតប្រទេសម្ចាស់ផ្ទះ World Cup 2023 ជួបសំណេះសំណាល និង​លើកទឹកចិត្ត​ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម

09:22 | 05/07/2023

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski និង ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Tredene Dobson បានអបអរសាទរចំពោះក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាការិនីបាល់ទាត់វៀតណាម ព្រោះបានក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃព្រឹត្តិការណ៍កីឡានេះ។

ពានរង្វាន់វាយកូនហ្គោលសប្បុរសធម៌ Vietnam Ambassador ពានរង្វាន់វាយកូនហ្គោលសប្បុរសធម៌ Vietnam Ambassador's Cup 2023 ដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម
វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅ LIMA 2023 វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅ LIMA 2023
ស្ថានទូតប្រទេសម្ចាស់ផ្ទះ World Cup 2023 ជួបសំណេះសំណាល និង​លើកទឹកចិត្ត​ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម
ស្ថានទូតប្រទេសម្ចាស់ផ្ទះ World Cup 2023 ជួបសំណេះសំណាល និង​លើកទឹកចិត្ត​ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម

នាយប់ថ្ងៃទី ២ ខែកក្កដា នៅទីក្រុងហាណូយ ស្ថានទូតនូវែលសេឡង់ និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានរៀបចំពីធីជួបសំណេះសំណាល ជូនដំណើរក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមក្នុងឱកាសធ្វើដំណើរចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកបាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣ (World Cup នារី ឆ្នាំ ២០២៣)

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski និង ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Tredene Dobson បានអបអរសាទរចំពោះក្រុមគ្រូបង្វឹក ក៏ដូចជាកីឡាការិនីបាល់ទាត់វៀតណាម ព្រោះបានក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃព្រឹត្តិការណ៍កីឡានេះ។

ជាការឆ្លើយតប ប្រធានគ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម លោក Mai Duc Chung បានឲ្យដឹងថា៖ “នេះជាលើកដំបូងហើយ ដែលភ្លេងជាតិ វៀតណាមបានចាក់ផ្សាយនៅលើសង្វៀនបាល់ទាត់នារីពិភពលោក។ បាល់ទាត់នារីវៀតណាមបានទន្ទឹមរង់ចាំប្រការនេះតាំងពីយូរណាស់មកហើយ។ ដើម្បីឈានចូលការប្រកួតនេះ ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម។ យើងខ្ញុំសន្យាថានឹងបន្តសាមគ្គីភាព ប្រកួតយ៉ាងប្ដូរផ្ដាច់ មិនត្រឹមតែជាមួយស្មារតីនារីវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមួយស្មារតីនារីនូវែលហ្សេឡង់ នារីអូស្ត្រាលី និងស្មារតីនារីនៅទូទាំងពិភពលោកទៀតផង”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន