Trending now

ពានរង្វាន់វាយកូនហ្គោលសប្បុរសធម៌ Vietnam Ambassador's Cup 2023 ដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម

10:07 | 28/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២៥ មិថុនា នៅទីលានវាយកូនហ្គោល Hulencourt នៅទីរួមស្រុក Genappe ប្រទេសបែល ហ្ស៊ិក បានប្រព្រឹត្តទៅការប្រកួតវាយកូនហ្គោល Vietnam Ambassador's Cup 2023។

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅ LIMA 2023 វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅ LIMA 2023
Aerobic Vietnam ដណ្តើមបានមេដាយមាស World Cup ២០២៣ Aerobic Vietnam ដណ្តើមបានមេដាយមាស World Cup ២០២៣
ឯកអគ្គរដ្ឋទូត Nguyen Van Thao (ស្តាំ) និងលោកស្រី Chris Geykens ប្រគល់គុបអនុស្សាវរីយ៍ដល់កីឡាករវាយកូនហ្គោលស្ម័គ្រចិត្ត ដែលជាតំណាងអង្គទូតអាស៊ាននៅទីក្រុងប្រ៊ុចសែល
ឯកអគ្គរដ្ឋទូត Nguyen Van Thao (ស្តាំ) និងលោកស្រី Chris Geykens ប្រគល់គុបអនុស្សាវរីយ៍ដល់កីឡាករវាយកូនហ្គោលស្ម័គ្រចិត្ត ដែលជាតំណាងអង្គទូតអាស៊ាននៅទីក្រុងប្រ៊ុចសែល។ (រូបថត៖VNA)

នេះគឺជាការប្រកួតវាយកូនហ្គោលប្រចាំឆ្នាំ ដោយស្ថានទូតវៀតណាមប្រចាំនៅបែល ហ្ស៊ិក សហការជាមួយលោកស្រី Chris Geykens ដែលជាតំណាងនៅក្លឹបបែលហ្ស៊ិកនៃសមាគមវៀតណាមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅទីក្រុង Hoi An (VAVA Hoi An) រៀបចំឡើងដើម្បីរៃអង្គាសថវិកាជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅទីក្រុង Hoi An។

ព្រឹត្តិការណ៍ឆ្នាំនេះ គូសសញ្ញាខួបលើកទី ១០ ចាប់តាំងពីការប្រកួតវាយកូនហ្គោល Ambassador'Cup របស់វៀតណាមត្រូវបានរៀបចំឡើង។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបែលហ្ស៊ិក (១៩៧៣-២០២៣)។ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាអ្នកនយោបាយមួយចំនួនក្នុងអង្គទូត និងពាណិជ្ជករ បែលហ្ស៊ិក នេះជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) បែលហ្សិក សហភាពអឺរ៉ុប (EU) លើកតម្កើងមុខមាត់របស់វៀតណាម លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងជំរុញការវិនិយោគ។ ការប្រកួតកីឡាវាយកូនហ្គោលឆ្នាំនេះបានរៃអង្គាសប្រាក់បានច្រើនជាង ១២.២០០ អឺរ៉ូ (ច្រើនជាង ១៣.២០០ ដុល្លារ)។ ថវិកាទាំងនេះនឹងត្រូវប្រគល់ជូន VAVA Hoi An ដើម្បីផ្គត់ផ្គង់ដល់គ្រួសារជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដូចជាចិញ្ចឹមមាន់ ដាំផ្សិត ចិញ្ចឹមត្រី ដាំបន្លែ ធ្វើអាជីវកម្មទេសចរណ៍...៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី