Trending now

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅ LIMA 2023

11:22 | 25/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

រាល់សកម្មភាពក្នុងក្របខណ្ឌនៃពិព័រណ៍នាវាចរណ៍ និងលំហអវកាសអន្តរជាតិ Langkawi (LIMA) ត្រូវបានប្រារព្ធឡើងនៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី។ វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្នុងក្របខណ្ឌនៃការតាំងពិព័រណ៍។

កន្លែងស្អាតៗរាប់មិនអស់នៅតំបន់ Tay Nguyen កំពុងរង់ចាំអ្នកទេសចររកឃើញក្នុងពិធីបុណ្យតេត 2023 កន្លែងស្អាតៗរាប់មិនអស់នៅតំបន់ Tay Nguyen កំពុងរង់ចាំអ្នកទេសចររកឃើញក្នុងពិធីបុណ្យតេត 2023
កម្ពុជាសល់ ៨០០ថ្ងៃគត់នៃដំណើរឆ្ពោះទៅ SEA Games 2023, អគ្គលេខាធិការ CAMSOC រំឮកអ្នកពាក់ព័ន្ធចូលរួមរាប់ថយក្រោយ និងត្រូវមានភាពប្រាកដនិយមខ្ពស់ កម្ពុជាសល់ ៨០០ថ្ងៃគត់នៃដំណើរឆ្ពោះទៅ SEA Games 2023, អគ្គលេខាធិការ CAMSOC រំឮកអ្នកពាក់ព័ន្ធចូលរួមរាប់ថយក្រោយ និងត្រូវមានភាពប្រាកដនិយមខ្ពស់
លោកឧត្តមនាវីត្រី Pham Nhu Xuan មេបញ្ជាការរងកងទ័ពជើងទឹក អញ្ជើញទស្សនាស្តង់មួយនៅឯការតាំងពិព័រណ៍
លោកឧត្តមនាវីត្រី Pham Nhu Xuan មេបញ្ជាការរងកងទ័ពជើងទឹក អញ្ជើញទស្សនាស្តង់មួយនៅឯការតាំងពិព័រណ៍

នាព្រឹកថ្ងៃទី២៣ ឧសភា លោកឧត្តមនាវីត្រី Pham Nhu Xuan មេបញ្ជាការរងនៃកងទ័ពជើងទឹកវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលនៃមេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងបានជួបទ្វេភាគី និងទស្សនាស្តង់មួយចំនួននៅឯការតាំងពិព័រណ៍នេះ។ គណៈប្រតិនៃក្រសួងនគរបាល ប្រភេទទ័ពការពារអាកាស-ទ័ពអាកាស និងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមក៏បានអញ្ជើញមកចូលរួមពិព័រណ៌នេះផងដែរ។

ក្រៅពីនោះ នាវាលេខ ២០ នៃកងពលតូចលេខ ១៧២ តំបន់ទី៣ កងទ័ពជើងទឹក និងគណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរង តំបន់លេខ៣ កងទ័ពជើងទឹក បានទៅដល់ Langkawi ចាប់ពីថ្ងៃទី ២១ ឧសភា ដើម្បីចូលរួមការតាំងពិពណ៌ និងសកម្មភាពពាក់ព័ន្ធ។

នៅក្នុងពិធីបើក LIMA 2023 រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា LIMA 2023 ត្រូវបានគេរំពឹងថានឹងនាំមកនូវកិច្ចសន្យាដែលមានតម្លៃរហូតដល់ ៤ ពាន់លានដុល្លារ។ មានប្រទេសចំនួន ៥ ដែលបញ្ជូនក្រុមហោះហើរទៅចូលរួមក្នុងកម្មវិធីនោះ រួមមាន រុស្ស៊ី ថៃ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងអារ៉ាប់រួម (UAE) បន្ថែមពីលើនេះ នៅមានយន្តហោះចំនួន ១១៩ គ្រឿងដែលកំពុងដាក់តាំងបង្ហាញផងដែរ។

នារសៀលថ្ងៃទី២៣ ឧសភា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីព្យុហយាត្រានាវាកងទ័ពជើងទឹកផងដែរ។ នាវាលេខ ២០ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព