Trending now

ថ្នាក់ដឹកនាំរណសិរ្សខេត្ត Binh Phuoc (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ

10:27 | 13/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១០ និង១១ មេសា គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ។

កងទ័ពការពារព្រំដែនខេត្ត Dak Lak និងខេត្ត An Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Dak Lak និងខេត្ត An Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធកម្ពុជា
កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា
លោកស្រី Le Thi Xuan Trang  ជូនផ្កា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តក្រចេះ
លោកស្រី Le Thi Xuan Trang ជូនផ្កា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តក្រចេះ

លោកស្រី Le Thi Xuan Trang ប្រធានគណៈកម្មការចលនាមហាជន និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc តាងនាមគណៈប្រតិភូបានជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តក្រចេះ។ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc បានស្ងើចសរសើរចំពោះសមិទ្ធផលដែលខេត្តក្រចេះ មណ្ឌលគិរី ត្បូងឃ្មុំ សម្រេចបាន និងជូនពរការបោះឆ្នោតនាពេលខាងមុខរបស់ខេត្តទទួលបានជោគជ័យ។

លោកស្រី Le Thi Xuan Trang ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc ប្រគល់អំណោយ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី
លោកស្រី Le Thi Xuan Trang ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc ប្រគល់អំណោយ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តក្រចេះ មណ្ឌលគិរី និងត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះការជូនពរចូលឆ្នាំថ្មី និងសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ នាពេលខាងមុខ នឹងសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរនិយាយរួម រវាងខេត្ត Binh Phuoc ជាមួយខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ និយាយដោយឡែក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Binh Phuoc ថតរូបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅខេត្តត្បូងឃ្មុំ
គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Binh Phuoc ថតរូបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅខេត្តត្បូងឃ្មុំ

នេះជាសកម្មភាពការបរទេសដ៏សំខាន់មួយទាក់ទិននឹងការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ឆ្នាំ ២០២២ - ២០២៧ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នៅខេត្ត Binh Phuoc។ អាស្រ័យហេតុនេះ រួមចំណែកធ្វើឱ្យទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ កាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា