Trending now

កងទ័ពការពារព្រំដែនខេត្ត Dak Lak និងខេត្ត An Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធកម្ពុជា

15:59 | 11/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត៖ Dak Lak និងខេត្ត An Giang បានរៀបចំក្រុមការងារទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា
ការប្រណាំងទូក ង​ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Kien Giang (វៀតណាម) ការប្រណាំងទូក ង​ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Kien Giang (វៀតណាម)
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Lak ជូនអំណោយ និងជូនពរឆ្នាំថ្មីតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Lak ជូនអំណោយ និងជូនពរឆ្នាំថ្មីតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី

* ពីថ្ងៃទី ៧ ដល់ថ្ងៃទី៨ ខែមេសា គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Lak ដឹកនាំដោយលោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី។

នៅបណ្ដាអង្គភាព៖ តំបន់ប្រតិបត្តិការសឹងរងមណ្ឌលគិរី ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក Dao Viet Hung បានជូនពរដល់ប្រជាពលរដ្ឋ និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី។ ជូនពរឱ្យចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងកងទ័ពការពារព្រំដែន Dak Lak និងអង្គភាពប្រដាប់អាវុធខេត្តមណ្ឌលគិរី កាន់តែរីកចម្រើនទៅមុខ។

តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការជួយគាំទ្ររបស់កងទ័ពការពារព្រំដែន Dak Lak សម្រាប់អង្គភាព។ ជាពិសេសក្នុងអំឡុងពេលនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាត Covid-19 កងទ័ពការពារព្រំដែន Dak Lak បានផ្តល់ជំនួយជាសម្ភារៈ ស្មារតី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីក​រាល​ដាលនៃជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។

គណៈប្រតិភូគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Lak ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
គណៈប្រតិភូគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Lak ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

* នាថ្ងៃទី ៨ មេសា នៅតំបន់បង្គោលព្រំដែនលេខ ២៧១ ប៉ុស្តិ៍ការពារព្រំដែន Nhon Hung កងទ័ពការពារព្រំដែន An Giang បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀត​ណាមឃុំ Nhon Hung (ស្រុក Tinh Bien ខេត្ត An Giang) ដើម្បីផ្តល់អំណោយចំនួន ១៥០ កញ្ចប់ ជូនអាជ្ញាធរ កងទ័ពការពារព្រំដែន និងប្រជាពលរដ្ឋឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត និងឃុំជ័យជូក ស្រុកបូរីជលសារ ខេត្តតាកែវ ប្រទេសកម្ពុជា។

គូររំលឹកថា នាថ្ងៃទី ៦ មេសា ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Vinh Hoi Dong កងទ័ពការពារព្រំដែនខេត្ត An Giang បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយចំនួន ៤ កញ្ចប់ ដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា (ក្នុងនោះមាន៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនកំពង់ក្រសាំង ប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ក្រសាំង, ការិយាល័យគយច្រកទ្វារព្រំដែនកំពង់ក្រសាំង)។

ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Vinh Hoi Dong កងទ័ពការពារព្រំដែនខេត្ត An Giang អញ្ជើញ​ជូន​អំណោយ​កង​កម្លាំង​ការ​ពារ​ព្រំដែន​កម្ពុជា
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Vinh Hoi Dong កងទ័ពការពារព្រំដែនខេត្ត An Giang អញ្ជើញ​ជូន​អំណោយ​កង​កម្លាំង​ការ​ពារ​ព្រំដែន​កម្ពុជា

តំណាងគណៈប្រតិភូបានផ្ញើសារជូនពរដល់អាជ្ញាធរ កងកម្លាំងការពារព្រំដែន និងប្រជាជនកម្ពុជា ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងឆ្នាំថ្មី។ ជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពការពារព្រំដែនខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ និងខេត្តកណ្តាល (កម្ពុជា) កាន់តែស្អិតរមួត និងអភិវឌ្ឍន៍៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា