ក្នុងរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមេសា) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កងទ័ពការពារព្រំដែនខេត្ត Kien Giang ប្រទេសវៀតណាមបានបង្កើតគណៈប្រតិភូចំនួន ២ ទៅជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជូនអំណោយដល់អង្គភាពនានានៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសកម្ពុជា។
![]() |
លោកវរសេនីយ៍ឯក Vo Van Su មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kien Giang បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ការិយាល័យការពារព្រំដែនគោគ នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា |
លោកវរសេនីយ៍ឯក Vo Van Su មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kien Giang ជាប្រធានគណៈប្រតិភូលេខ១; លោកវរសេនីយ៍ឯក Nguyen Van Thong មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត Kien Giang ជាប្រធានក្រុមគណៈប្រតិភូលេខ២ បានអញ្ជើញទៅជូនពរឆ្នាំថ្មី និងជូនអំណោយដល់អង្គភាពនៃមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម កងយោធពលខេមរភូមិន្ទ; តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ; នាយកដ្ឋាននគរបាលការពារព្រំដែនទឹក; អគ្គនាយកដ្ឋានយោធសេវា; ការិយាល័យការពារព្រំដែនគោក កងទ័ពជើងគោក និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកំពត និងខេត្តកែប ។
ភ្លាមៗបន្ទាប់ពីបានទៅដល់ប្រទេសកម្ពុជា គណៈប្រតិភូលេខ១ នៃកងទ័ពការពារព្រំដែនខេត្ត Kien Giang បានទៅសួរសុខទុក្ខកងទ័ពជើងទឹកកម្ពុជា ដែលឈរជើងនៅមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម។ លោកវរសេនីយ៍ឯក Vo Van Su មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kien Giang ប្រធានក្រុមគណៈប្រតិភូលេខ១ បានជូនអំណោយ និងផ្ញើសារជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ នាយនាវី នាយនាវីរង ពលនាវិកទូទាំង នៃមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាមនិយាយដោយឡែក ព្រមទាំងនាយនាវី នាយនាវីរង ពលនាវិកទូទាំង កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ រីករាយឆ្នាំថ្មី មានសុខភាពល្អ ទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់។
លោកលោកឧត្តមនាវីឯក អ៊ុំក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ នៃកងយោធពលខេមរភូមិន្ទ បានទទួលអំណោយ និងបង្ហាញពីមនោសញ្ចេតនាផ្ទាល់ខ្លួន និងកងទ័ពជើងទឹកទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ខណៈដែលបានកងទ័ពការពារព្រំដែនខេត្ត Kien Giang អញ្ជើញមកសួរសុខទូក្ខ និងជូនពរឆ្នាំថ្មី។
បន្ទាប់ពីបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ គណៈប្រតិភូលេខ១ បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់នាយកដ្ឋាននគរបាលការពារព្រំដែនទឹកកម្ពុជា។ នេះជាកងកម្លាំងការពារព្រំដែនទឹកមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានានៃកងទ័ពការពារព្រំដែនខេត្ត Kien Giang។
![]() |
លោកវរសេនីយ៍ឯក Nguyen Van Thong មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត Kien Giang ជូនអំណោយដល់កងកម្លាំងការពារព្រំដែនកម្ពុជា |
ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Vo Van Su បានផ្ញើសារជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹកកម្ពុជា។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាលើកនេះ លោកមេបញ្ជាការ និងគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Kien Giang ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អគ្គនាយកដ្ឋានយោធសេវា, ការិយាល័យការពារព្រំដែនគោក នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា។ គ្រប់ទីកន្លែងដែលគណៈប្រតិភូបានទៅ សុទ្ទតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ស្មោះស្ម័គ្រ និងយោគយល់គ្នាទៅវិញទៅមក ពីអង្គភាពប្រដាប់អាវុធនៃប្រទេសមិត្ត។ ថ្នាក់ដឹកនាំអង្គភាពខាងលើ បានសំណេះសំណាលដោយស្មារតីសាមគ្គីភាព មិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការ។
ទន្ទឹមនឹងនោះ គណៈប្រតិភូលេខ២ ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Thong - មេបញ្ជាការរងកងទ័ពព្រំដែនខេត្ត Kien Giang បានចុះសួរសុខទុក្ខ ជូនពរ និងជូនអំណោយដល់គ្រប់អង្គភាពប្រដាប់អាវុធនៅខេត្ត ក្រុងកំពត និងខេត្តកែប ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកវរសេនីយ៍ឯក Nguyen Van Thong ប្រធានគណៈប្រតិភូលេខ២ បានជូនអំណោយ និងជូនពរឆ្នាំថ្មី ជូនដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ នាយទាហាន នាយទាហានរង ពលទាហាន នៃកងកំលាំងប្រដាប់អាវុធនៃប្រទេសមិត្ត ទទួលបាននូវសុខភាពល្អ រីករាយឆ្នាំថ្មី មានសុភមង្គល។
![]() |
គណៈប្រតិភូបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយនាយទាហាន នាយទាហានរងនៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ |
ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្តបានសម្តែងនូវសេចក្តីរីករាយ និងការគោរពចំពោះគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Kien Giang។ អង្គភាពរបស់មិត្តបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពសេដ្ឋកិច្ច សន្តិសុខ និងនយោបាយរបស់ខេត្តក្នុងឆ្នាំកន្លងមក ព្រមទាំងបានផ្ញើសារថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំខេត្ត Kien Giang និងអង្គការទាំងអស់ ដែលបានជួយខេត្តកែប និងខេត្តកំពត ក្នុងគ្រាលំបាកបំផុត ព្រមទាំងប្រសិទ្ធិពរឲ្យទំនាក់ទំនងល្អរវាងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីនឹងកាន់តែរឹងមាំ និងអភិវឌ្ឍន៍បានល្អ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូពីរនៃកងទ័ពការពារព្រំដែនខេត្ត Kien Giang បានប្រគល់អំណោយ និងថវិកាសរុបចំនួន ១៥២ លានដុង និងឧបត្ថម្ភភាគីមិត្តចំនួន ៦៣២ លានដុង ដើម្បីជួសជុល កែលម្អ បន្ទាយ ទីស្នាក់ការ៕
មតិពីមិត្តអ្នកអាន