Trending now

​កម្ពុជា​បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​ក​ម្រ

09:39 | 02/03/2023

កម្ពុជា​បាន​បង្កើត​តំបន់​អភិ​រក្ស​ ​និង​ការពារ​សត្វ​ផ្សោត​ដែល​គ្របដណ្ដប់​លើ​ដង​ទន្លេមេគង្គ​ប្រវែង​ ​១​២​០​ ​គីឡូម៉ែត្រ​ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​និង​ក្រចេះ​។​ ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​អនុក្រឹត្យ​នេះ​បាន​ចែង​ថា​ ​តំបន់​សុវត្ថិភាព​សម្រាប់​សត្វ​ក​ម្រ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ ​៣​៥​ ​គីឡូម៉ែត្រ​នៅ​ក្នុង​ច្រក​សំខាន់​នៃ​ទន្លេមេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​និង​ ​៨​៥​ ​គីឡូម៉ែត្រ​ក្នុង​ខេត្ត​ក្រចេះ​។​

បក្សី​ក្ងោក​ទេព​ដ៏​កម្រ​នៅ​កម្ពុជា កំពុង​ប្រឈម​ការបាត់បង់ ដែល​ទាមទារ​ជួយ​ការពារ​ទាំងអស់គ្នា​ បក្សី​ក្ងោក​ទេព​ដ៏​កម្រ​នៅ​កម្ពុជា កំពុង​ប្រឈម​ការបាត់បង់ ដែល​ទាមទារ​ជួយ​ការពារ​ទាំងអស់គ្នា​
ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​ធុរកិច្ច​នៅ​តំបន់​ភាគ​កណ្តាល​ខាងជើង (​វៀតណាម​) និង​ខេត្ត​មុ​ក​ដា​ហាន (​ថៃ​) ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​ធុរកិច្ច​នៅ​តំបន់​ភាគ​កណ្តាល​ខាងជើង (​វៀតណាម​) និង​ខេត្ត​មុ​ក​ដា​ហាន (​ថៃ​)
ផ្សោត​ទន្លេមេគង្គ​នៅ​ក្នុង​ជម្រក​ធម្មជាតិ​របស់​វា​។​ ​W​W​F​
ផ្សោត​ទន្លេមេគង្គ​នៅ​ក្នុង​ជម្រក​ធម្មជាតិ​របស់​វា​។​ ​W​W​F​

អនុក្រឹត្យ​បាន​ចែង​បន្ត​ទៀត​ថា​ ” ​ហាមឃាត់​រាល់​ការ​នេសាទ​ក្នុង​តំបន់​អភិ​រក្ស​ ​និង​ដើម្បី​ការពារ​សត្វ​ផ្សោត​” ​និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​នាវា​ផ្សេងៗ​ធ្វើដំណើរ​ក្នុង​ល្បឿន​លើស​ពី​៣​០​ ​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ខណៈ​ដែល​វា​រី​វប្បកម្ម​ក៏​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ​។​

​ចំណាត់​ការ​នេះ​បាន​បង្កើត​ឡើង​បន្ទាប់ពី​សត្វ​ផ្សោត​ពេញវ័យ​ចំនួន​៣​ ​ក្បាល​ត្រូវ​បាន​ស្លាប់​ដោយ​ជាប់នឹង​សន្ទូចរនង​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​។​

​សត្វ​ផ្សោត​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សត្វ​ជិត​ផុតពូជ​នៅ​ក្នុង​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិ​រក្ស​ធម្មជាតិ​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​រង​ការ​គំរាមកំហែង​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៤​។​

​អភិបាល​ខេត្ត​ក្រចេះ​ ​លោក​ ​វ៉ា​ ​ថន​ ​បាន​និយាយ​ថា​ ​មាន​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ដ៏​ក​ម្រ​ប្រមាណ​ ​៨​០​ក្បាល​ ​នៅ​តំបន់​ទន្លេមេគង្គ​កម្ពុជា​ ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។​

​អ៊ី​រ៉ា​វ៉ា​ឌី​ ​គឺជា​ប្រភេទ​សត្វ​ផ្សោត​តូច​មួយ​ដែល​មាន​ពណ៌​ប្រផេះ​ងងឹត​ ​មាន​ព្រុយ​រាង​មូល​តូច​ ​និង​ក្បាល​រាង​មូល​។​ ​វា​អាច​មាន​ប្រវែង​រហូតដល់​ ​២​.​៧​៥​ ​ម៉ែត្រ​ ​ទម្ងន់​រហូតដល់​១​៥​០​ ​គីឡូក្រាម​ ​ហើយ​ជា​ធម្មតា​រស់នៅ​ជា​ក្រុម​។​ ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ ​គឺជា​ប្រភេទ​សត្វ​ដែល​អាច​រស់នៅ​ទាំង​ក្នុង​ទាំង​ទឹកសាប​ ​និង​សមុទ្រ​៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ