Trending now

មកស្គាល់សណ្ឋាគារលំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥ កន្លែង នៅក្នុងរាជធានីភ្នំពេញ

13:00 | 14/08/2023 ឌឹកអាញ់

ជាទូទៅសណ្ឋាគារស្តង់ដារផ្កាយ ៥ គឺជាសណ្ឋាគារ ដែលបានសាងសង់នៅក្នុងទីតាំងមានទេសភាពស្រស់ស្អាត រៀបចំយ៉ាងប្រណីត និង ងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ភ្ញៀវ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញជូនសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលល្បីឈ្មោះ និង ប្រណីតចំនួន ៥ កន្លែងនៅក្នុងទីក្រុង ភ្នំពេញ។

ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​ ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​
កន្លែង check-in នៅ Hue ស្អាតនិងទាក់ទាញអ្នកទេសចរចូលចិត្តនិមិត្តក្នុងការថតរូប កន្លែង check-in នៅ Hue ស្អាតនិងទាក់ទាញអ្នកទេសចរចូលចិត្តនិមិត្តក្នុងការថតរូប

១. សណ្ឋាគារ Rosewood ភ្នំពេញ

សណ្ឋាគារ Rosewood មានបន្ទប់ចំនួន ១៧៥ បន្ទប់ ភោជនីយដ្ឋានចំនួន ៤ នៅនឹងកន្លែង និង មាន Sky bar នៅខាងលើថែមទៀតផង។ សណ្ឋាគារនេះមានទីតាំងប្រហែល ៥០០ ម៉ែត្រពីវត្តភ្នំ ។

២. សណ្ឋាគារ Raffles le Royal

សណ្ឋាគារ Raffles Hotel Le Royal គឺជាសណ្ឋាគារលំដាប់កំពូលនៅក្នុងទីក្រុងភ្នំពេញ ដែលជាសណ្ឋាគារមានលក្ខណៈពិសេសដ៏កម្រនៃប្រវត្តិសាស្រ្ត និង រចនាប័ទ្ម ដោយត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ១៩២៧ និង បានបើកដំណើរការឡើងវិញក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីបានជួសជុលឡើងវិញយ៉ាងប្រុងប្រយ័ត្ន ដែលរៀបចំឡើងដោយ Raffles International ។ មិនតែប៉ុណ្ណោះភោជនីយដ្ឋាន ឡឺ រ៉ូយ៉ាល់ ក៏មានបម្រើម្ហូបបែបបារាំង និង ខ្មែរបែបទំនើបទៀតផង។

៣. សណ្ឋាគារ Hyatt Regency ភ្នំពេញ

Hyatt Regency ភ្នំពេញ គឺជាសណ្ឋាគារដែលមានឈ្មោះល្បីល្បាញមួយ ក្នុងចំណោមសណ្ឋាគារលំដាប់ផ្កាយ ៥ ដទៃទៀត។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ បានរៀបចំស្ដង់ដារយ៉ាងប្រណីត អាចគយគន់ទេសភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញ។ លោកអ្នក អាចចំណាយពេលដើរត្រឹមតែ ១២ នាទីពីព្រះបរមរាជវាំងភ្នំពេញ នឹងទៅដល់សណ្ឋាគារដ៏ស្រស់ស្អាតនេះ។

៤. សណ្ឋាគារ The Bale ភ្នំពេញ

សណ្ឋាគារ Balé ភ្នំពេញគឺជាសណ្ឋាគារដ៏ប្រណីត ដែលបង្ហាញពីស្ថាបត្យកម្ម និង ការរចនាបែបអាស៊ីទំនើបបំផុត ជាមួយម្ហូបអាហារឆ្ងាញ់ៗ ព្រោះទីនេះមិនត្រឹមតែជាសណ្ឋាគារ តែក៏ជារមណីយដ្ឋាននៅក្បែរមាត់ទន្លេមេគង្គ ដែលជាប់ឈ្មោះជាសណ្ឋាគារ និង រមណីយដ្ឋានស្តង់ដារប្រណិតថ្មីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។

៥. សណ្ឋាគារ Palace Gate Hotel & Resort

ស្ថិតនៅចំងាយត្រឹមតែ ១១.៥ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទីតាំងនៅជាប់នឹងព្រះបរមរាជវាំង និង ក្នុងចម្ងាយជិតបំផុតពីតំបន់មាត់ទន្លេដ៏អ៊ូអរនៃវិថីព្រះស៊ីសុវត្ថិ សណ្ឋាគារ Palace Gate បានផ្តល់ជូននូវកន្លែងស្នាក់នៅដ៏ប្រណីត ដោយពេលដែលអ្នកមកដល់ រឿងដំបូងដែលនឹងអ្នកកត់សម្គាល់អំពីសណ្ឋាគារនេះគឺ ផ្ទះវីឡាក្នុងសម័យអាណានិគមបារាំង ដែលបានជួសជុលឡើងវិញ។ លើសពីនេះនៅសណ្ឋាគារនេះ ក៏មានផ្តល់ជូននូវអាហារបែបបារាំង បែប Fine Dining ឬ Royal Khmer Cuisine ថែមទៀតផង៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤