Trending now

ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​

09:25 | 27/02/2023 ឌឹកអាញ់

​ខេត្តកោះកុង ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដែរនោះ មាន​សេវា​ផ្ទះសំណាក់ និង​សណ្ឋាគារ ជាង​១០០​កន្លែង ក្នុងនោះ​ផ្ទះសំណាក់​មាន​ចំនួន ៩៦ ដែលមាន​១ ១៩៧​បន្ទប់ និង​សណ្ឋាគារ​ចំនួន​១០​ដែលមាន​បន្ទប់​សរុប ៣១៦​បន្ទប់​។ នេះ​បើតាម អ្នកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ​។​

កន្លែង check-in នៅ Hue ស្អាតនិងទាក់ទាញអ្នកទេសចរចូលចិត្តនិមិត្តក្នុងការថតរូប កន្លែង check-in នៅ Hue ស្អាតនិងទាក់ទាញអ្នកទេសចរចូលចិត្តនិមិត្តក្នុងការថតរូប
កន្លែង​កម្សាន្ត​តម្លៃ​៣៥ដុល្លារ នៅខេត្ត​កំពត បូកទាំង​ការស្នាក់​នៅ និង​ការកម្សាន្ត កន្លែង​កម្សាន្ត​តម្លៃ​៣៥ដុល្លារ នៅខេត្ត​កំពត បូកទាំង​ការស្នាក់​នៅ និង​ការកម្សាន្ត
ខេត្តកោះកុង មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាង​១០០​កន្លែង​

តាម​អ្នកស្រី ភូ​ថង ខេត្តកោះកុង ក៏មាន​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន សរុប​ចំនួន​៩៩​កន្លែង​ផងដែរ ដើម្បី​ទទួល និង​រង់ចាំ​បម្រើសេវា​កម្ម​ដល់​អ្នកទេសច​រ​។

​ខេត្តកោះកុង ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ ២៩០ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ ខេត្ត​ប៉ែក​និរតី​មួយ​នេះ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ខាងលិច​ជាប់​ឈូង​សមុទ្រ​ថៃ និង​ប្រទេស​ថៃ ខាងជើង​ជាប់​ខេត្តពោធិ៍សាត់ និង​ខាងត្បូង​ជាប់​ខេត្ត​ព្រះសីហនុ និង​ឈូង​សមុទ្រ​ថៃ​។

​ខេត្តកោះកុង ក៏មាន​តំបន់​ទេសចរណ៍​ដ៏​សម្បូរបែប​ផងដែរ រួមមាន​តំបន់​វិស្សមកាល​, អេកូ​ទេសចរណ៍ធម្មជាតិ​, ព្រៃកោងកាង​,​ទឹកធ្លាក​,​ឆ្នេរ តំបន់​ផ្កាថ្ម និង​តំបន់​កោះ​មួយចំនួន​ដែរ​។ ហើយ​នៅក្នុង​ឆ្នាំ​២០១៩​ខេត្តកោះកុង ទទួលបាន​ភ្ញៀវទេសចរ​ចំនួន​៣២៨,៦៦២ នាក់ និង​មាន​កំណើន​ជា​មធ្យម​ពី​១៥% ទៅ ២៥% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕

ឌឹកអាញ់

thmeythmey25.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ