Trending now
ប្រធានតំណាងអង្គការ UNESCO ប្រចាំប្រទេសវៀតណាម លោក Christian Manhart៖

វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី

12:06 | 27/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

យោងតាមលោក Christian Manhart គុណសម្បត្តិប្រកួតប្រជែងមួយក្នុងចំណោមគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យទេសចរណ៍គឺមកពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនិងវិសេសវិសាល។

អ្នកជំនាញវាយតម្លៃថា ប្រជាជនអាមេរិកមិនស្រុះចិត្តចំពោះសង្គ្រាមនៅវៀតណាម អ្នកជំនាញវាយតម្លៃថា ប្រជាជនអាមេរិកមិនស្រុះចិត្តចំពោះសង្គ្រាមនៅវៀតណាម
គោលនយោបាយការបរទេសរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ គោលនយោបាយការបរទេសរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ
ប្រធានតំណាងអង្គការ UNESCO ប្រចាំប្រទេសវៀតណាម លោក Christian Manhart
ប្រធានតំណាងអង្គការ UNESCO ប្រចាំប្រទេសវៀតណាម លោក Christian Manhart

ប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាម លោក Christian Manhart នាពេលថ្មីៗនេះ បានកោតសរសើរចំពោះជោគជ័យរបស់វៀតណាមក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី ដោយអះអាងថា អង្គការយូណេស្កូនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមសម្រាប់ការអភិវឌ្ឍរបស់ប្រទេស។

យោងតាមលោក Christian Manhart គុណសម្បត្តិប្រកួតប្រជែងមួយក្នុងចំណោមគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យទេសចរណ៍គឺមកពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនិងវិសេសវិសាល។ បច្ចុប្បន្ន វៀតណាមមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៨ និងបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៤ ដែលបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ប្រទេស។ វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបី និងអរូបី ដូចជាការរៀបចំពិធីបុណ្យអាវផាយ នៅរមណីដ្ឋាន Yen Tu ក្នុងខែមេសា ឆ្នាំ២០២២។

លោក Manhart បានមានប្រសាសន៍ថា អត្ថប្រយោជន៍មួយទៀតគឺរដ្ឋាភិបាល វៀតណាមដឹងយ៉ាងច្បាស់អំពីតម្លៃនៃវប្បធម៌ និងបេតិកភណ្ឌ ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យទេសចរណ៍ដែលផ្អែកលើវប្បធម៍និងការអភិរក្សតំបន់វប្បធម៌និងធម្មជាតិ។ ប្រធានតំណាងអង្គការ UNESCO បានស្នើថា វៀតណាមអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយការច្នៃប្រឌិត និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីប្រពៃណី និងទំនៀមទម្លាប់វប្បធម៌ពិសេសរបស់ខ្លួន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់