ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីភារកិច្ចកិច្ចការបរទេសឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានឲ្យដឹងថា បរិបទនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា នឹងបង្កប់ការលំបាក និងបញ្ហាប្រឈមច្រើនជាងឆ្នាំ ២០២២។
![]() |
![]() |
ហេតុដូច្នេះ ផ្នែកការទូតនឹងផ្តល់អាទិភាពដល់ការបន្តពង្រឹងស្ថានភាពកិច្ចការបរទេសប្រកប ដោយស្ថិរភាព សន្តិភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍ; ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗផ្សេងទៀតប្រកបដោយស៊ីជម្រៅ និងខ្លឹមសារ។ វៀតណាមក៏នឹងជំរុញ និងលើកកំពស់ទំនាក់ទំនងការទូតពហុភាគី និងលើកកំពស់តួនាទីរបស់វៀតណាមក្នុងការកសាងនិងបង្កើតស្ថាប័នពហុភាគី; ប្រព្រឹត្តិទៅដោយសកម្ម ភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងគំនិតផ្តួចផ្តើមលើការតភ្ជាប់ទំនាក់ទំនងថ្មីនៅក្នុងតំបន់ ស្របតាមផលប្រយោជន៍ និងសន្តិសុខរបស់ប្រទេសជាតិ។
![]() |
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son |
ការទូតក៏នឹងពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកិច្ចការបរទេស និងការពារជាតិ សន្តិសុខ តាមដានយ៉ាងដិតដល់នូវស្ថានភាពនៅសមុទ្រខាងកើត និងព្រំដែនគោក ទន្ទឹមនឹងនោះ ជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ព្រមទាំងផ្តល់ប្រឹក្សាលើការទប់ស្កាត់សកម្មភាពរំលោភលើអធិបតេយ្យភាព សិទ្ធយុត្តាធិការនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម៕
មតិពីមិត្តអ្នកអាន