Trending now

អ្នកជំនាញវាយតម្លៃថា ប្រជាជនអាមេរិកមិនស្រុះចិត្តចំពោះសង្គ្រាមនៅវៀតណាម

12:04 | 27/01/2023

នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ជនជាតិអាមេរិកភាគច្រើន រួមទាំងសមាជិកបម្រើការ និងអតីតទាហានជាច្រើននាក់ បានជឿថា សង្រ្គាមវៀតណាមគឺជាកំហុសមួយ ហើយថា សហរដ្ឋអាមេរិកគួរតែចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយ។

គោលនយោបាយការបរទេសរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ គោលនយោបាយការបរទេសរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ
លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យគម្រោងផ្លូវល្បឿនលឿន Tuyen Quang - Phu Tho និងជូនពរបុណ្យតេតដល់កម្មករនិងប្រជាជននៅតំបន់តាំងទីលំនៅថ្មី លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យគម្រោងផ្លូវល្បឿនលឿន Tuyen Quang - Phu Tho និងជូនពរបុណ្យតេតដល់កម្មករនិងប្រជាជននៅតំបន់តាំងទីលំនៅថ្មី
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៧ ខែមករា ឆ្នាំ១៩៧៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីស (ប្រទេសបារាំង)
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៧ ខែមករា ឆ្នាំ១៩៧៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីស (ប្រទេសបារាំង)

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម និងការស្ដារឡើងវិញនូវសន្តិភាពនៅវៀតណាម (២៧ មករា ១៩៧៣ - ២៧ មករា ២០២៣) ក្រុមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅទីក្រុងវ៉ាស៊ីងតោនបានជួបសម្ភាសន៍ជាមួយលោកបណ្ឌិត Andrew Wells-Dang អ្នកជំនាញជាន់ខ្ពស់អំពីវៀតណាមនៅមជ្ឈមណ្ឌលអាស៊ីនៃវិទ្យាស្ថានសន្តិភាពអាមេរិក។

ធ្វើការវាយតម្លៃលើមតិសាធារណរបស់ប្រជាជនអាមេរិក អំពីការបញ្ចប់សង្គ្រាមនៅវៀតណាម លោកបណ្ឌិត Andrew Wells-Dang បាននិយាយថា ក្រឡេកមើលឡើងវិញកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ប្រជាជនអាមេរិកចងចាំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងក្នុងការបញ្ជូនទាហានអាមេរិកដែលកំពុងចូលរួមក្នុងសង្គ្រាមនៅវៀតណាមឲ្យវិលត្រឡប់មកប្រទេសវិញ ដោះលេងអ្នកទោសសង្គ្រាម។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ជនជាតិអាមេរិកភាគច្រើន រួមទាំងសមាជិកបម្រើការ និងអតីតទាហានជាច្រើននាក់ បានជឿថា សង្រ្គាមវៀតណាមគឺជាកំហុសមួយ ហើយថា សហរដ្ឋអាមេរិកគួរតែចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយ។

យោងតាមទស្សនៈរបស់លោក Wells-Dang ប្រធានាធិបតី Richard Nixon នៅពេលនោះបានដឹងថា ប្រជាជនរបស់ខ្លួនមិនស្រុះចិត្តចំពោះសង្គ្រាមនៅវៀត ណាមនៅឡើយ ហើយបានព្យាយាមបញ្ចប់សង្រ្គាម ខណៈពេលដែលនៅតែរក្សាកិត្តិយស និងកិត្យានុភាពរបស់អាមេរិក។

ទាក់ទិននឹងអត្ថន័យនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកបណ្ឌិត Andrew Wells-Dang បាននិយាយថា បន្ទាប់ពីសង្គ្រាមបានបញ្ចប់ សហរដ្ឋអាមេរិក និងវៀតណាមបានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការទូតឡើងវិញ និងកសាងកិច្ចសហប្រតិ បត្តិការលើវិស័យជាច្រើន រួមទាំងរវាងរដ្ឋាភិបាល និងរវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ រួមមានជំនួយរបស់សហរដ្ឋអាមេរិក ដើម្បីជំនះ ពុះពារលើផលវិបាកសង្គ្រាម ដូចជាគ្រាប់មីន និងជាតិពុលពណ៌លឿងទុំ- ប្រការដែលត្រូវបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម-កម្ពុជាខិតខំនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារ
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨