Trending now

សមាគមខ្មែរ-វៀតណាម រៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី

09:33 | 20/01/2023

នៅថ្ងៃទី១៥ ខែមករា សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី២០២៣ នៅទីស្នាក់ការរបស់សមាគមនៅរាជធានីភ្នំពេញ។ តំណាងស្ថានទូតវៀតណាម តំណាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា អង្គភាពអាជីវកម្ម និងប្រជាជននៃសហគមន៍វៀតណាមជាច្រើននាក់បានចូលរួម។

សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា
សមាគមខ្មែរ - វៀតណាមបង្កើនការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបង្កើនការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា

ក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញទៅដោយក្តីរីករាយ លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាម បានជូនពរឆ្នាំថ្មី ២០២៣ ជូនចំពោះភ្ញៀវកិត្តិយស និងសហគមន៍ប្រជាជនមានកំណើត វៀតណាមនៅទូទាំងប្រទេសកម្ពុជាឱ្យួទទួលបានសុខភាពល្អបរិបូរ ជួបសំណាងល្អគ្រប់គ្នា។

យោងតាមលោក Chau Van Chi បានឲ្យដឹងថា ឆ្នាំ២០២២ គឺជារយៈពេលមានការលំបាកជាច្រើន។ ដោយសារជំងឺរាតត្បាត Covid-19 ស្ថិតក្រោមការគ្រប់គ្រងបាននោះ បានជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានិយាយរួម និងប្រជាជនខ្មែរដើមកំណើតវៀតណាមនិយាយដោយឡែក មានស្ថិរភាពបន្តិចម្តងៗ ហើយការធ្វើអាជីវកម្មកាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

សមាគមខ្មែរ-វៀតណាម រៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី
ពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី ២០២៣ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាម (រូបថត៖ nhandan.vn)

ក្នុងឆ្នាំ២០២៣ សមាគមនឹងបន្តស្នើសុំឲ្យអាជ្ញាធរលើកកម្ពស់សិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ ជួយផ្លាស់ប្តូរមុខរបរ និងបញ្ជូនកូនទៅរៀន។ ទន្ទឹមនឹងនោះ សមាគមនឹងបង្កើតក្រុមវារីវប្បកម្ម ដើម្បីបង្កើតការងារ និងលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍។

លោក Ngo Van Tuat អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះស្នាដៃដែលសមាគមខ្មែរ-វៀតណាម សម្រេចបានក្នុងឆ្នាំមុន។ លោកក៏បានស្នើឲ្យសមាគមបន្តសហការជាមួយស្ថានទូតក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ មាគ៌ារបស់បក្ស និងរដ្ឋសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ជួយប្រជាជនផ្លាស់ប្តូរមុខរបរបន្តិចម្តងៗ និងមានស្ថិរភាពក្នុងជីវភាពរស់នៅ ចូលរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនកម្ពុជា និងវៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា