Trending now

អាណិកជនវៀតណាមនៅឯបរទេសត្រូវប្រយ័ត្នចំពោះការអញ្ជើញតាមអ៊ីនធើណិតសម្រាប់ “ការងារស្រាលៗ ដែលទទួលបានប្រាក់ខែខ្ពស់” នៅក្នុងប្រទេសកម្ពុជា

08:45 | 12/06/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ១០ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាស្ថា ប័នតំណាងវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះបានទទួលព័ត៌មានជាច្រើនអំពីពលរដ្ឋវៀតណាមដែលត្រូវបានគេបោកបញ្ឆោតចូលមកប្រទេសកម្ពុជា ដើម្បីធ្វើការនៅក្នុងកាស៊ីណូ លេងល្បែង លេងឆ្នោតឬការបង្កើតហ្គេមអនឡាញ។

ជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា ដើម្បីជំនះពុះពារលើការលំបាកដោយសារផលប៉ះពាល់នៃជំងឺ Covid-19 ជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា ដើម្បីជំនះពុះពារលើការលំបាកដោយសារផលប៉ះពាល់នៃជំងឺ Covid-19
ទីក្រុងហូជីមិញជួយឧបត្ថម្ភអាណិកជនវៀតណាម កម្ពុជា និងឡាវដែលរងផលប៉ះពាល់ដោយជំងឺកូវីដ - ១៩ ទីក្រុងហូជីមិញជួយឧបត្ថម្ភអាណិកជនវៀតណាម កម្ពុជា និងឡាវដែលរងផលប៉ះពាល់ដោយជំងឺកូវីដ - ១៩
អាណិកជនវៀតណាមនៅបរទេសត្រូវប្រយ័ត្នចំពោះការអញ្ជើញតាមអ៊ីនធើណិតសម្រាប់ “ការងារស្រាលៗ ប៉ុន្តែទទួលបានប្រាក់ខែខ្ពស់”  នៅក្នុងប្រទេសកម្ពុជា
រូបថតឧទាហរណ៍

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ សេចក្តីជូនដំណឹងរបស់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹង ថា សកម្មភាពអូសទាញនិងនាំជនជាតិវៀតណាមមកចូលកម្ពុជាដែលដឹកនាំដោយមុខសញ្ញាជនជាតិចិន និងមានការចូលរួមពីមុខសញ្ញាជាជនជាតិវៀតណាមនិងកម្ពុជាផងដែរ។

មុខសញ្ញាទាំងនេះបានទាក់ទាញនិងដឹកជញ្ជូនប្រជាជន និងមានសកម្មភាពដោយវាងវៃ ដើម្បីចៀសវាងការតាមដាននិងការរកឃើញពីកម្លាំងសមត្ថកិច្ចរបស់វៀតណាមនិងកម្ពុជា។

ល្បិចរបស់ពួកគេគឺផ្សព្វផ្សាយព័ត៌មានអំពីការងារស្រាល ៗ ប៉ុន្តែទទួលបានប្រាក់ខែខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា (ពី ៨០០-១,០០០ ដុល្លារ / ខែ) ។ បន្ទាប់ពីជនរងគ្រោះយល់ព្រមធ្វើការ ក្រុមឧក្រិដ្ឋជននឹងទាក់ទង ហើយរៀបចំឱ្យពួកគេចូលប្រទេសកម្ពុជា។

នៅពេលពួកគេមកដល់ប្រទេសកម្ពុជា ជនរងគ្រោះទាំងនេះត្រូវបានគេនាំទៅសណ្ឋាគារឬគ្រឹះស្ថានកាស៊ីណូ (ភាគច្រើនប្រមូល នៅក្នុងខេត្តព្រះសីហនុ) ។ នៅទីនេះពួកគេនឹងត្រូវបានបណ្តុះបណ្តាលអំពីវិធីស្វែងរកនិងទាក់ទាញអតិថិជនឱ្យចូលរួមលេងល្បែង តាមអ៊ីនធើណិត។

ជនរងគ្រោះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ កេងប្រវ័ញ្ចកម្លាំងពលកម្ម បង្ខំឱ្យធ្វើការ (ពី ១៥ ទៅ ១៦ ម៉ោង / ថ្ងៃ) បើពួកគេមិនធ្វើដូច្នេះទេ ពួកគេនឹងរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះជាច្រើននាក់ត្រូវបានគេធ្វើទារុណកម្មនិងវាយដំយ៉ាងសាហាវ នៅពេលព្យាយាមរត់គេច។

អាណិកជនវៀតណាមនៅបរទេសត្រូវប្រយ័ត្នចំពោះការអញ្ជើញតាមអ៊ីនធើណិតសម្រាប់ “ការងារស្រាលៗ ប៉ុន្តែទទួលបានប្រាក់ខែខ្ពស់”  នៅក្នុងប្រទេសកម្ពុជា
កាស៊ីណូមួយនៅព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ កាសែត Cong an Nhan dan)

អ្នកដែលមិនព្រមធ្វើការ ហើយចង់វិលត្រឡប់ទៅប្រទេសវៀតណាមវិញអាចត្រូវបានគេវាយដំ ហើយបង្ខំឱ្យចុះហត្ថលេខាលើលិខិតបំណុលនិងស្នើរសំណងរាប់ពាន់ដុល្លារ មុនពេលពួកគេត្រូវបានដោះលែងឬលក់ទៅឱ្យក្រុមហ៊ុនផ្សេងទៀត។

ផ្អែកលើព័ត៌មានរបស់ជនរងគ្រោះ ស្ថាន័នតំណាងវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាបានទាក់ទងជាបន្ទាន់និងស្នើឱ្យអាជ្ញាធរកម្ពុជាជួយសង្គ្រោះនិងជួយឧបត្ថម្ភជនរងគ្រោះមួយចំនួនឱ្យត្រឡប់ទៅប្រទេសវៀតណាមវិញ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពខាងលើនៅតែវិវឌ្ឍដ៏ស្មុគស្មាញ ហើយមិនទាន់ត្រូវបានដោះស្រាយឱ្យបានពេញលេញ។

ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាណែនាំ ឲ្យ ពលរដ្ឋទាំងអស់ប្រយ័ត្នចំពោះបណ្តាញសង្គមដែលសន្យាការងារស្រាល ប៉ុន្តែទទួលបានប្រាក់ខែខ្ពស់។ បុគ្គលជ្រើសរើសពលករនៅលើបណ្តាញសង្គម ដោយគ្មានអាស័យដ្ឋានឬឋានៈស្របច្បាប់នៅក្នុងប្រទេសវៀតណាម ហើយរៀបចំការឆ្លងដែននិងចូលប្រទេសកម្ពុជាដោយខុសច្បាប់ បដិសេធ​រាល់ជំនួយជាថវិកាប្រាក់​ សម្ភារៈរបស់អ្នកដទៃ ជាពិសេសជនចំឡែក មនុស្សដែលមិនធ្លាប់ស្គាល់ ឃោសនានិងព្រមានប្រជាជននៅជុំវិញអំពីល្បិចរបស់ឧក្រិដ្ឋជនជួញដូរមនុស្ស។

ប្រសិនបើប្រជាជនត្រូវការជំនួយឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅប្រទេសកម្ពុជា សូមទំនាក់ទំនង៖ + ៨៥៥-៩៧៤០៥៦៧៨៩, ៨៨៥-៩៧៧៤៣៥៦៧៨; ឬលេខទូរស័ព្ទការពារពលរដ្ឋ +៨៤ ៩៨១៨៤៨៤៨៤ ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា