Trending now

Ha Noi ៖ ជំនួបសំណេះសំណាលជាមួយគ្រួសារយុទ្ធជនដែលកំពុងឈរជើងនៅសមុទ្រ និងកោះ

16:00 | 12/01/2023 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ១១ មករា មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង Ha Noi បានរៀបចំសន្និសីទជួបសំណេះសំណាល និងប្រគល់អំណោយជូនមន្ត្រី លោកគ្រូ អ្នកគ្រូ និយោជិតចំនួន ២៥ នាក់ ដែលជាភរិយា និងសិស្សានុសិស្សចំនួន ១០៨ នាក់ ដែលជាកូនទាហានឈរជើងនៅសមុទ្រ និងកោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៣ ។

កងទ័ពជើងទឹកតំបន់ទី៣ ការពារអធិបតេយ្យភាពលើសមុទ្រ និងកោះយ៉ាងរឹងមាំ កងទ័ពជើងទឹកតំបន់ទី៣ ការពារអធិបតេយ្យភាពលើសមុទ្រ និងកោះយ៉ាងរឹងមាំ
មហោស្រព មហោស្រព "និស្សិតជាមួយសមុទ្រ និងកោះនៃមាតុភូមិ" ឆ្នាំ ២០២២

នេះជាសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរអប់រំនិង​បណ្តុះបណ្តាលទីក្រុង Ha Noi ដើម្បីលើកទឹកចិត្តដល់គ្រួសារទាហានដែលកំពុងឈរជើងនៅសមុទ្រ និងកោះ; ទន្ទឹមនឹងនោះ វាបានបង្ហាញពីក្តីស្រលាញ់ ការគោរព និងដឹងគុណរបស់មន្ត្រី លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់ក ចំពោះទាហានដែលបំពេញកាតព្វកិច្ចការពារមាតុភូមិ សមុទ្រ និងកោះ។

Ha Noi ៖ ជំនួបសំណេះសំណាលជាមួយគ្រួសារយុទ្ធជនដែលកំពុងឈរជើងនៅសមុទ្រ និងកោះ
អនុប្រធាន​មន្ទីអប់រំ និងបណ្តុះបណ្តាលទីក្រុង Ha Noi លោក Nguyen Quang Tuan ថ្លែងមតិក្នុងជំនួបនេះ។

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Quang Tuan អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង Ha Noi បានចែករំលែកថា៖ ពេលបុណ្យតេតមកដល់ ប្រជាជនរស់នៅក្នុងរាជធានីទទួលបានភាពសុខដុមរមនា និងភាពកក់ក្តៅ នៅពេលដែលទាហានកំពុង​បំពេញ​ភារកិច្ច​ នៅសមុទ្រ និងកោះទាំងយប់ទាំងថ្ងៃ ទ្រាំនឹងការខិតខំប្រឹងប្រែង និងការលះបង់ជានិច្ច ធានាបំពេញភារកិច្ចដោយជោគជ័យ និងការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនៃមាតុភូមិ។

ក្នុងជំនួបនេះ សហភាពពលកម្មទីក្រុង និងមន្ទីរ​អប់រំទីក្រុង Ha Noi បានប្រគល់ជូនលោកគ្រូ អ្នកគ្រូម្នាក់ៗ ដែលជាភរិយារបស់ទាហានម្នាក់ នូវអំណោយ Tet និងថវិកាចំនួន ២លានដុង។ មន្ទីរអប់រំទីក្រុង Ha Noi ផ្តល់អំណោយដល់សិស្សានុសិស្សម្នាក់ៗ ដែលជាកូនទាហាន និងថវិកាចំនួន ៣០០,០០០ដុង។

Ha Noi ៖ ជំនួបសំណេះសំណាលជាមួយគ្រួសារយុទ្ធជនដែលកំពុងឈរជើងនៅសមុទ្រ និងកោះ
សិស្សានុសិស្សដែលជាកូនទាហានធ្វើការនៅសមុទ្រ និងកោះបានទទួលអំណោយដ៏មានអត្ថន័យពីថ្នាក់ដឹកនាំមន្ទីរអប់រំ និងបណ្តុះបណ្តាលហាណូយ។

ក្នុងជំនួបនេះ លោកស្រី Le Thi Nga គ្រូបង្រៀននៅអនុវិទ្យាល័យ Phuc Dien (ស្រុក Bac Tu Liem) ភរិយារបស់ទាហានជើងទឹកម្នាក់ដែលបំពេញកាតព្វកិច្ចជាង ២០ ឆ្នាំនៅសមុទ្រនិងកោះបានសម្តែងមោទនភាពដែលមានសាច់ញាតិកំពុងបំពេញកាតព្វកិច្ចនៅសមុទ្រ ហើយបាននិយាយថា គាត់នឹងប្រឹងប្រែងបន្ថែមទៀត និងប្តេជ្ញាចិត្ត ដើម្បីបំពេញបេសកកម្មរបស់សាលាឱ្យបានល្អ៕

ឌីណា

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា