Trending now

ពិព័រណ៍ “អបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ២០២២” ទទួលបានលទ្ធផលល្អ

09:36 | 07/11/2022

នារសៀលថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ គណៈកម្មការរៀបចំពិព័រណ៍ “អបអរសាទរឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ២០២២” បានបើកកិច្ចប្រជុំវាយតំលៃលទ្ធផលដំបូងនៃការតាំងពិព័រណ៍។

ពិព័រណ៍ «លោកប្រធានហូជីមិញជាមួយរដ្ឋធានីហាណូយ» ពិព័រណ៍ «លោកប្រធានហូជីមិញជាមួយរដ្ឋធានីហាណូយ»
ពិធីបើកមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២ ពិធីបើកមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២

លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មការរៀបចំការតាំងពិពណ៌បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។

យោងតាមការវាយតម្លៃរបស់គណៈកម្មការរៀបចំ ដោយមានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់បណ្តាស្ថាប័នមានសមត្ថកិច្ច បន្ទាប់ពីរយៈពេលពីរថ្ងៃដំបូង ពិព័រណ៍ទទួលបានលទ្ធផលវិជ្ជមានជាច្រើន​។ ពិព័រណ៍នេះបានទាក់ទាញសហគ្រាសចំនួន ១២០ ទាំងក្នុង និងក្រៅកងទ័ពចូលរួម ជាមួយ​នឹងទំនិញជាច្រើនប្រភេទ។ រហូតមកទល់ពេលនេះ សហគ្រាសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១២ លើវិស័យជាច្រើន។ ក្រៅពីសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម សហគ្រាសមានការចាប់អារម្មណ៍ពិសេសលើបញ្ហាកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យា ការផ្តល់ដំណោះស្រាយឧបករណ៍ប្រើប្រាស់ សេវាកម្ម...

ពិព័រណ៍ “អបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ២០២២” ទទួលបានលទ្ធផលល្អ
លោកឧត្តមសេនីយ៍ឯក Phung Si Tan ថ្លែង​ក្នុង​កិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានកោតសរសើរស្ថាប័ន និងបណ្ដាអង្គភាពដែលបានសហការយ៉ាងជិតស្និទ្ធ ធ្វើបានល្អការរៀបចំ ធានាសន្តិសុខ និងសុវត្ថិភាព ដើម្បីឱ្យពិព័រណ៍ប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានលទ្ធផលជាបឋម។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើថា ក្នុងប៉ុន្មានថ្ងៃខាងមុខ គណៈកម្មការរៀបចំគួរតែបន្តធ្វើបានល្អក្នុងការរៀបចំពិពណ៌ បន្តជំរុញសកម្មភាពដោះដូរពាណិជ្ជកម្ម និងជំរុញពាណិជ្ជកម្ម...

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam
មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី
ការចែករំលែកសេចក្តីស្រឡាញ់ដល់កុមារងាយរងគ្រោះ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ