នាថ្ងៃទី ៨ ខែតុលា មន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយ សហការជាមួយគណៈគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ បានរៀបចំការតាំងពិព័រណ៍ "លោកប្រធានហូជីមិញជាមួយរដ្ឋធានីហាណូយ"។
![]() |
![]() |
![]() |
កុមារាកុមារីទស្សនារូបភាពអំពីរំលឹកវិញ្ញាណក្ខន្ធ និងស្តូបលោកប្រធានហូជីមិញក្នុងប្រទេស និងនៅលើពិភពលោកនៅពិព័រណ៍នេះ (រូបថត៖ hanoimoi.com.vn) |
នេះជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣៥ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) អនុម័តសេចក្តីសម្រេចចិត្តមួយ លើកតម្កើងលោកប្រធានហូជីមិញជា "វីរៈបុរសរំដោះជាតិ និងជាអ្នកវប្បធម៌ដ៏ឆ្នើមរបស់ពិភពលោក" (១៩៨៧-២០២២) និងរំលឹកខួបលើកទី ៦៨ រំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ / ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២)។
ដោយមានរូបថត ឯកសារ សម្រង់ វត្ថុតាង និងសៀវភៅដ៏មានតម្លៃជាង ១៥០ មុខ ទាក់ទងនឹងលោកប្រធានហូជីមិញ ពិព័រណ៍ "លោកប្រធានហូជីមិញជាមួយរដ្ឋធានីហាណូយ" រួមមានខ្លឹមសារសំខាន់ ២ ផ្នែក៖ “លោកប្រធានហូជីមិញ និងរដ្ឋធានីហាណូយ”; “កេរ្តិ៍ដំណែលអនុស្សាវរីយ៍ និងស្តូបលោកប្រធានហូជីមិញនៅវៀតណាម និងនៅលើពិភពលោក”។
រាល់ឯកសារ វត្ថុតាង និងរូបភាពដែលតាំងបង្ហាញក្នុងពិព័រណ៍នេះនឹងជួយអ្នកទស្សនាមានការយល់ដឹងកាន់តែច្បាស់អំពីមនោសញ្ចេតនាដែលលោកអ៊ំហូ ផ្ដល់ដល់រដ្ឋធានីហាណូយ។ ការតាំងពិព័រណ៍ប្រព្រឹត្តទៅដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២៕
មតិពីមិត្តអ្នកអាន