Trending now

កញ្ញាជនជាតិ Tay (វៀតណាម) រកឃើញទិសដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពសម្រាប់កសិផលនៅតំបន់ខ្ពង់រាប

07:17 | 11/10/2022 យោងតាមវិទ្យុសំលេងវៀតណាម

នៅពេលដែលផលិតផលសរីរាង្គធម្មជាតិកំពុងត្រូវបានអ្នកប្រើប្រាស់ពេញនិយមនោះ កញ្ញា Dong Thi Van Ha នៅភូមិ Khuoi Thuom សង្កាត់ Huyen Tung ទីក្រុង Bac Kan ខេត្ត Bac Kan បានស្រាវជ្រាវនិងផលិតដោយជោគជ័យនូវផលិតផលសាប៊ូ នំព្រះខែ តែរុក្ខជាតិ និងផលិតផលមានសុវត្ថិភាព ផ្សេងៗទៀតពីផ្លែត្រឡាចក្រអូប ដែលជារុក្ខជាតិឱសថមួយប្រភេទប្រចាំមូល ដ្ឋាន។ ការងារនេះរបស់នាងជួយទាំងការអភិវឌ្ឍសេដ្ឋកិច្ចផ្ទាល់ខ្លួនផង ព្រមទាំងរកឃើញទិសដៅថ្មីសម្រាប់ប្រជាកសិករនៅមូលដ្ឋានក្នុងការលក់កសិផល ផងដែរ។

ខេត្ត Tay Ninh (វៀតណាម) ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ខេត្ត Tay Ninh (វៀតណាម) ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា
ការផ្លាស់ប្តូរពាណិជ្ជកម្មតាមជាយដែននៅខេត្ត Tay Ninh (វៀតណាម) មានការរីកចម្រើន ការផ្លាស់ប្តូរពាណិជ្ជកម្មតាមជាយដែននៅខេត្ត Tay Ninh (វៀតណាម) មានការរីកចម្រើន

ម៉ាកយីហោ Slampe មានប្រភពពីភាសា Tay - មានន័យថា Ba Be ជាកន្លែងដែលមានភូមិជនជាតិ Tay ដែលកញ្ញា Dong Thi Van Ha បានកើតនិងធំដឹងក្ដីជាមួយនឹងរដូវប្រមូលផលផ្លែត្រឡាចក្រអូបនិងត្រួយតែផ្អែមល្ហែម។ ដោយធ្លាប់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឱសថសាស្រ្តហាណូយ កញ្ញា Van Ha ដឹងថា ផ្លែត្រឡាចក្រអូបត្រូវបានគេប្រើប្រាស់ក្នុងការធ្វើគ្រឿងសំអាងឬធ្វើសាប៊ូមួយប្រភេទ។ ចាប់ផ្ដើមសាកពិសោធន៍ធ្វើសាប៊ូពីផ្លែត្រឡាចក្រអូបតាំងពីឆ្នាំ ២០១៩ បន្ទាប់ពីបរាជ័យជាច្រើនលើកមក កញ្ញា Ha បានដាក់បន្ថែមប្រេងមួយចំនួនដូចជា ប្រេងជីអង្កាម ប្រេងដូង ដើម្បីឲ្យមានក្លិនក្រអូបធម្មជាតិ និងមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងកុមារ ហើយត្រូវបានធ្វើពិសោធន៍ដោយមន្ទីរសុខាភិបាលខេត្ត Bac Kan។ នៅដើមឆ្នាំ ២០២២ កញ្ញា Ha ចាប់ផ្តើមទទួលបានការបញ្ជាទិញសាប៊ូជាច្រើន។ នាងបានចែករំលែកថា៖

កញ្ញា Dong Thi Van Ha។ (រូបថត៖ VOV)
កញ្ញា Dong Thi Van Ha។ (រូបថត៖ VOV)

“កាលនៅទៅរៀន ខ្ញុំឃើញបងប្អូនលក់ត្រឡាចក្រអូបក្នុងមួយបាវៗតាមផ្លូវ ខ្ញុំគិតថា បើលក់អស់បាវត្រឡាចទាំងនោះ ច្រើនបំផុតទទួលបានតែ២០ម៉ឺនដុងខណៈដែលការដាំដុះនិងថែទាំត្រូវការចំណាយនិងកម្លាំងច្រើន។ ត្រឡាចក្រអូបនៅតំបន់ដែលមិនសូវមានមនុស្សស្គាល់ដល់បែបនេះ បើគ្រាន់តែយកទៅផ្ទះធ្វើម្ហូបប៉ុណ្ណោះ គឺមិនអាចហូបបានយូរអង្វែងដែរ។ មនុស្សពីទីឆ្ងាយមកលេង ទិញជាកាដូ ក៏ឃើញថាធ្ងន់ពេក។ ដូច្នេះហើយ ខ្ញុំចង់ផលិតដុំសាប៊ូដូចផ្លែត្រឡាចក្រអូបបង្រួមតូចៗអញ្ចឹង”។

ឆ្នាំនេះ ស្រុក Ba Be មានផ្ទៃដីវត្ថុធាតុដើមដាំត្រឡាចក្រអូបជាង ២០០ហិកតា ដែលប្រមូលផ្តុំភាគច្រើននៅឃុំចំនួន ២ គឺ Dia Linh និង Yen Duong។ ពី ផ្លែត្រឡាចខ្ញីឈ្ងុយឆ្ងាញ់ដែលបានដាំដុះនៅ Ba Be សហករណ៍ Slampe ដឹកនាំដោយកញ្ញានាយិកា Ha បានធ្វើជានំព្រះខែប្លែកៗ ដែលមានរសជាតិឆ្ងាញ់ពិសារដោយមានស្នូលជាត្រឡាចក្រអូប Ba Be តែ មានស្ករតិច ហើយគ្មានសារធាតុរក្សាទុកបានយូរទេ។ ចំណែកឯតែរុក្ខជាតិ ដោយមានគ្រឿងផ្សំស្នូលគឺត្រឡាចស្ងួត ត្រូវបានលក់ក្នុងតម្លៃ ១០ ម៉ឺនដុងក្នុងមួយប្រអប់។ មកទល់នឹងពេលនេះ សហករណ៍បានប្រមូលទិញត្រឡាចក្រអូបចំនួន ៥០តោនពីប្រជាកសិករ ហើយតាមការប៉ាន់ប្រមាណថា ដល់ដំណាច់ឆ្នាំនឹងប្រើប្រាស់ប្រហែល ១០០តោន។ អ្នកស្រី Dong Thi Vong កសិករដាំត្រឡាចក្រអូបនៅឃុំ Dia Linh ស្រុក Ba Be ខេត្ត Bac Kan បានឲ្យដឹងថា៖

“គ្រួសារខ្ញុំលក់ឲ្យសហករណ៍ Slampe បាន១០តោនហើយ ១ម៉ឺនដុងមួយគីឡូ បើធៀបនឹងតម្លៃនៅផ្សារបច្ចុប្បន្ន ត្រឹមតែបាន៤-៥ពាន់គឺខ្ពស់ហើយ ប៉ុន្តែឥឡូវនេះ ១០តោនលក់បាន១០០លាន។ គ្រួសារខ្ញុំឥឡូវលក់អស់ត្រឡាចហើយប៉ុន្តែគ្រួសារជាច្រើនក្នុងភូមិ ក៏ដាំត្រឡាចស្អាតតាមបទដ្ឋាន បើសហករណ៍នៅមានតម្រូវការ បងប្អូននឹងបញ្ជូនចុះ”។

នំព្រះខែស្នូលត្រឡាចក្រអូបនិងតែរបស់សហករណ៍ Slampe។ (រូបថត៖ VOV)
នំព្រះខែស្នូលត្រឡាចក្រអូបនិងតែរបស់សហករណ៍ Slampe។ (រូបថត៖ VOV)

សហករណ៍ Slampe បច្ចុប្បន្នមានសមាជិកអចិន្ត្រៃយ៍ចំនួន ៧ នាក់ និងពលករតាមរដូវប្រហែល ១២ នាក់ ដោយទទួលបានប្រាក់ចំណូលពី ៥ ទៅ ៦ លានដុង/ខែ។ ដើម្បីឲ្យអ្នកប្រើប្រាស់នៅកន្លែងជាច្រើនបានស្គាល់ផលិតផលរបស់ខ្លួន ទន្ទឹមនឹងការចូលរួមផ្សព្វផ្សាយផលិតផលយ៉ាងសកម្មនៅតំបន់ទេសចរណ៍ជាតិបឹង Ba Be ផ្សារណាត់និងការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្នុង និងក្រៅខេត្តនោះ កញ្ញា Ha ក៏ស្វែងរកវិធីដើម្បីនាំផលិតផលរបស់នាងនៅលើវ៉ែបសាយពាណិជ្ជកម្មអេឡិចត្រូនិកទៀតផង។

“នៅទីក្រុង មនុស្សជាច្រើនមានទម្លាប់ទិញទំនិញតាមអនឡាញ ខ្ញុំក៏ចូលទៅរកបច្ចេកវិទ្យា រួមជាមួយសមាជិកទាំងចាស់ទាំងក្មេង យករូបភាពផលិតផលទៅបង្ហោះតាមអនឡាញ ដោយសង្ឃឹមថា ផលិតផលដែលយើងខ្ញុំធ្វើឡើង មិនលក់តែនៅក្នុងភូមិ ក្នុងខេត្ត ក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលក់ទៅក្រៅប្រទេសទៀតផង”។

ត្រឡាចក្រអូបជាផលិតផលនៃកម្មវិធីតាមឃុំសង្កាត់មួយ ផលិតផលមួយ (OCOP) នៃខេត្ត Bac Kan ប៉ុន្តែភាគច្រើននៅតែលក់វត្ថុធាតុដើមឆៅឲ្យឈ្មួញឯកជន ធាតុចេញមិនមានស្ថិរភាពឡើយ។ ផលិតផលដែលមានសក្ដានុពលជាច្រើនរបស់សហករណ៍ Slampe និងរឿងចាប់ផ្តើមអាជីវកម្មរបស់កញ្ញា Dong Thi Van Ha គួរតែត្រូវបានស្ថាប័នគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកយកចិត្តទុកដាក់ ដោះស្រាយបញ្ហាដើមទុនវិនិយោគលើខ្សែសង្វាក់បច្ចេកវិទ្យាផលិតកម្ម រួមចំណែកស្វែងរកធាតុចេញសម្រាប់ផ្លែត្រឡាចនៅមូលដ្ឋាន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR