Trending now

ពិធីបើកមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២

08:57 | 11/08/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ១០ ខែសីហា នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំពិធីបើកមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ “រង្វង់ដៃមិត្តភក្តិ” ដោយមានការចូលរួមរបស់កុមារចំនួន ១៨៥ នាក់ និងកម្មាភិបាលទទួលបន្ទុកចំនួន ៣៤នាក់មកពីប្រទេសទាំងបី។

ពិធីបុណ្យ Carnival Hoa Binh ឆ្នាំ ២០២២​ ពិធីបុណ្យ Carnival Hoa Binh ឆ្នាំ ២០២២​
ប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ ប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២

នាថ្ងៃទី ១០ ខែសីហា នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំពិធីបើកមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ “រង្វង់ដៃមិត្តភក្តិ” ដោយមានការចូលរួមរបស់កុមារចំនួន ១៨៥ នាក់ និងកម្មាភិបាលទទួលបន្ទុកចំនួន ៣៤នាក់មកពីប្រទេសទាំងបី។

នេះគឺជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរ “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២” ខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និង ៤៥ ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២); “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” និងអបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (១៨ កក្កដា ១៩៦៧ - ១៨ កក្កដា ២០២២)។

មហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២។ (រូបថត៖​nhandan)
មហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២។

នេះក៏ជាសកម្មភាពដែលបានពង្រីកពីជំរុំរដូវក្តៅកុមារវៀតណាម-ឡាវ-កម្ពុជា ដែលរៀបចំដោយសហភាពយុវជនទីក្រុងហូជីមិញរៀងរាល់ ២ ឆ្នាំម្តង (ចាប់តាំងពីឆ្នាំ ២០១០)។

នេះជាឱកាសមួយសម្រាប់កុមារមកពីប្រទេសផ្សេងៗក្នុងការពង្រឹងស្មារតីនៃសាមគ្គីភាព និងមិត្តភាពអន្តរជាតិ រឹតចំណងទំនាក់ទំនងជិតស្និទ្ធរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបុណ្យនេះ កុមារចំនួន ១៨៤នាក់ និងមន្ត្រីចំនួន ៣៥នាក់ ទទួលបន្ទុកប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា គឺជាកុមារធម្មតាក្នុងការរៀនសូត្រ និងចូលរួមក្នុងសកម្មភាពចលនាកុមារ។

មហោស្រពគឺជាឱកាសសម្រាប់កុមារនៃប្រទេសទាំងបី អាចបង្កើនការជួបប្រាស្រ័យទាក់ទងគ្នា និងការយល់ដឹងទៅវិញទៅមក រួមចំណែកអប់រំកុមារអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស។ តាមនោះ អះអាងបន្ថែមនូវការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និងពង្រីកតួនាទីឈានមុខរបស់យុវវ័យវៀតណាម ឡាវនិងកម្ពុជា ក្នុងការរក្សានិងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ ប្អូន លីម សាវលៀន កុមាកម្ពុជា ម្នាក់បានឲ្យដឹងថា៖ “ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ តាមនោះ ខ្ញុំបានយល់ដឹងយ៉ាងច្រើន និងសិក្សារៀនសូត្រអំពីវប្បធម៌ប្រវត្តិសាស្ត្រពីវៀតណាម និងឡាវ។ នៅទីនេះ មានសកម្មភាពជួបប្រាស្រ័យជាច្រើន ដើម្បីជួយខ្ញុំបានសិក្សាបទពិសោធន៍នៅក្នុងជីវភាពរស់នៅ។

នេះជាលើកទី ៥ ហើយ ដែលមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ ២០១០ មក (ជារាងរាល់ ២ ឆ្នាំម្តង)។ មហោស្រពនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ - ១៤ ខែសីហា)៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស