Trending now

ប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២

08:48 | 02/08/2022

នាថ្ងៃទី ១ សីហា នៅទីក្រុង Can Tho សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានប្រារព្ធពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំ នៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២ (AMDER ២០២២)។

វៀតណាមចូលរួមពិព័រណ៍អន្តរជាតិ Biofach ឆ្នាំ ២០២២ វៀតណាមចូលរួមពិព័រណ៍អន្តរជាតិ Biofach ឆ្នាំ ២០២២
វិស័យទេសចរណ៍ក្នុងចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long ចាប់ផ្តើមរីកស្គុះស្គាយគួរឲ្យចាប់អារម្មណ៍ក្រោយជំងឺរាត្បាតកូវីដ-១៩ វិស័យទេសចរណ៍ក្នុងចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long ចាប់ផ្តើមរីកស្គុះស្គាយគួរឲ្យចាប់អារម្មណ៍ក្រោយជំងឺរាត្បាតកូវីដ-១៩
លោក Pham Tan Cong ប្រធាន VCCI ថ្លែងក្នុងពិធីប្រកាស (រូបថត៖ TTXVN)
លោក Pham Tan Cong ប្រធាន VCCI ថ្លែងក្នុងពិធីប្រកាស (រូបថត៖ TTXVN)

របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០២២ ជាមួយប្រធានបទ “ផ្លាស់ប្តូរគំរូនៃការអភិវឌ្ឍ និងការធ្វើផែនការរួមបញ្ចូលគ្នា” ផ្តោតលើការសិក្សាគំរូនៃការផ្លាស់ប្តូរកសិកម្ម ការវាយតម្លៃ ផលប៉ះពាល់នៃផែនការរួមបញ្ចូលគ្នានៃតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យ ២០៥០។

របាយការណ៍ប្រចាំឆ្នាំត្រូវបានរៀបចំឡើងតាមរចនាសម្ព័ន្ធដូចជា៖ ទិដ្ឋភាពទូទៅនៃពិភពលោក និងសេដ្ឋកិច្ចក្នុងប្រទេស; បច្ចុប្បន្នភាពសេដ្ឋកិច្ចនៃតំបន់ដីសណ្ដទន្លេ Cuu Long និងគោលដៅផ្តោតលើប្រធានបទដែលបានជ្រើសរើស ជាពិសេសមានសារៈសំខាន់សម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long។ លទ្ធផលស្រាវជ្រាវបង្ហាញថា ចំណុចភ្លឺធំបំផុតរបស់តំបន់ដីសណ្ដទន្លេ Cuu Long ក្នុងរយៈពេលពីរឆ្នាំ ២០២០-២០២១ គឺវិស័យកសិកម្ម។ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២១ ក៏ដោយ ក៏វិស័យកសិកម្មរបស់តំបន់ដីសណ្តទន្លេ Cuu Long នៅតែកើនឡើងយ៉ាងខ្លាំង (៣.៤%) ដែលខ្ពស់ជាងមធ្យមភាគជាតិ។ ការនាំចេញកសិផល និងជលផលរបស់តំបន់ដីសណ្តទន្លេ Cuu Long ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាអតិរេកពាណិជ្ជកម្មរបស់វៀតណាម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស