Trending now

វិស័យទេសចរណ៍ក្នុងចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long ចាប់ផ្តើមរីកស្គុះស្គាយគួរឲ្យចាប់អារម្មណ៍ក្រោយជំងឺរាត្បាតកូវីដ-១៩

18:14 | 24/07/2022

ចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long រួមមានមូលដ្ឋានចំនួន ៧ គឺទីក្រុង Can Tho និងបណ្តាខេត្ត: An Giang, Kien Giang, Hau Giang, Soc Trang, Bac Lieu និងខេត្ត Ca Mau។

អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long (វៀតណាម)​ ប្រកបដោយចីរភាព អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long (វៀតណាម)​ ប្រកបដោយចីរភាព
បង្កើតមូលដ្ឋានសម្រាប់អាជីវកម្ម ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសហូឡង់ បង្កើតមូលដ្ឋានសម្រាប់អាជីវកម្ម ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសហូឡង់
ការសម្របសម្រួលដើម្បីធ្វើដំណើរទេសចរណ៍បទពិសោធន៍កសិ-អេកូឡូស៊ីនៅ Hau Giang  (រូបថត៖ VOV)
ការសម្របសម្រួលដើម្បីធ្វើដំណើរទេសចរណ៍បទពិសោធន៍កសិ-អេកូឡូស៊ីនៅ Hau Giang

នាថ្ងៃទី ២២ កក្កដា នៅទីក្រុង Can Tho សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំសន្និសីទបូកសរុបសកម្មភាពក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងទិសដៅសម្រាប់ ៦ ខែចុងក្រោយក្នុងឆ្នាំ ២០២២ តាមរយៈកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long។ ចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long រួមមានមូលដ្ឋានចំនួន ៧ គឺទីក្រុង Can Tho និងបណ្តាខេត្ត: An Giang, Kien Giang, Hau Giang, Soc Trang, Bac Lieu និងខេត្ត Ca Mau។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ សកម្មភាពទស្សនា និងដំណើរទេសចរណ៍នៅតំបន់ភាគខាងលិចនៃដីសណ្ដទន្លេ Cuu Long កំពុងស្តារឡើងវិញ និងមានការអភិវឌ្ឍ។ លទ្ធផលគឺទទួលបានភ្ញៀវទេសចរជាង ១៦ លាននាក់ កើនឡើងជាង ៥៧% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុង ២០២១។

លោក Tran Viet Phuong ប្រធានសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ខេត្ត-ក្រុងចំនួន ៧ នៅក្នុងចង្កោមខាងលិចនៃតំបន់ដីសណ្ដទន្លេ Cuu Long នឹងបន្តតភ្ជាប់ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋ និង ការបណ្ដុះបណ្ដាលធនធានមនុស្សទេសចរណ៍ រៀបចំកាលវិភាគ និងរៀបចំសកម្មភាពជម្រុញទេសចរណ៍ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសក្នុងឱកាសបុណ្យតេត និងព្រឹត្តិការណ៍នានាដូចជា៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិហូជីមិញ (ITE -HCMC) ក្នុងខែកញ្ញា ឆ្នាំ២០២២; សម្របសម្រួលចូលរួមព្រឹត្តិការណ៍ និងសកម្មភាពក្នុងក្របខណ្ឌកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៅទីក្រុងហូជីមិញ និងខេត្ត-ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០២២ ជាដើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា