Trending now
«វេទិកាធុរកិច្ចតំបន់ដីសណ្តទន្លេ Cuu Long»

បង្កើតមូលដ្ឋានសម្រាប់អាជីវកម្ម ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសហូឡង់

14:48 | 10/04/2022

វេទិកានេះគឺជាឱកាសមួយសម្រាប់ហូឡង់ដើម្បីធ្វើបច្ចុប្បន្នភាពរបៀបវារៈវៀតណាម-ហូឡង់នៅតំបន់ដីសណ្តទន្លេ Cuu Long និងបង្ហាញពីដំណោះស្រាយរបស់ហូឡង់ចំពោះបញ្ហាប្រឈមនៅតំបន់ដីសណ្ត តាមរយៈកិច្ចពិភាក្សាជាបន្តបន្ទាប់ស្តីពីកសិកម្ម ទឹកនិងបច្ចេកវិទ្យាភស្តុភារ ព្រមទាំងការអភិវឌ្ឍមជ្ឈមណ្ឌលកសិកម្មរបស់តំបន់។

សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម
ពិធីសំណេះសំណាលជាមួយនិស្សិតនិងប្រជាជនវៀតណាម នៅប្រទេសហូឡង់ ពិធីសំណេះសំណាលជាមួយនិស្សិតនិងប្រជាជនវៀតណាម នៅប្រទេសហូឡង់
ជ្រុងមួយនៃទីក្រុង Can Tho  (ប្រភព៖ TTXVN)
ជ្រុងមួយនៃទីក្រុង Can Tho.

នាថ្ងៃទី ៨ មេសា នៅទីក្រុង Can Tho បេសកកម្មការទូតហូឡង់ប្រចាំនៅវៀតណាមបានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខា Can Tho (VCCI Can Tho) និងសមាគមអាជីវកម្មហូឡង់នៅវៀតណាម ដើម្បីរៀបចំ “វេទិកាធុរកិច្ចដីសណ្តទន្លេ Cuu Long”។ វេទិកានេះគឺជាឱកាសមួយសម្រាប់ហូឡង់ដើម្បីធ្វើបច្ចុប្បន្នភាពរបៀបវារៈវៀតណាម-ហូឡង់នៅតំបន់ដីសណ្តទន្លេ Cuu Long និងបង្ហាញ ពីដំណោះស្រាយរបស់ហូឡង់ចំពោះបញ្ហាប្រឈមនៅតំបន់ដីសណ្ត តាមរយៈកិច្ចពិភាក្សាជាបន្តបន្ទាប់ស្តីពីកសិកម្មទឹកនិងបច្ចេកវិទ្យាភស្តុភារ ព្រមទាំងការអភិវឌ្ឍមជ្ឈមណ្ឌលកសិកម្មរបស់តំបន់។ ប្រទេសហូឡង់ បានវិនិយោគទុនប្រហែល ៥០ លានដុល្លារអាមេរិក ពីថវិការដ្ឋនិងធនធានឯកជនសម្រាប់គម្រោងនិងគំនិតផ្តួចផ្តើមនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long ហើយចំនួនគម្រោងនៅតែបន្តកើនឡើងផងដែរ។

នៅក្នុងវេទិកានេះ លោកស្រី Elsbeth Akkerman ឯកអគ្គរដ្ឋទូតហូឡង់ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានគោលដៅដូចគ្នាក្នុងការធានាថា តំបន់ដីសណ្ដទន្លេ Cuu Long មាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាននាពេលអនាគត។ ហូឡង់ជឿជាក់ថា កិច្ចព្រមព្រៀង EVFTA អាចជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មបន្ថែមទៀត ហើយហូឡង់មានបំណងចង់ក្លាយជាដៃគូរបស់វៀតណាមនិយាយរួម និងតំបន់ដីសណ្ដទន្លេ Cuu Long និយាយដោយឡែក ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើទឹកនិងបម្រែបម្រួលអាកាសធាតុ លើកសិកម្មនិរន្តរភាពនិងសន្តិសុខស្បៀង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu