Trending now

សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម

21:10 | 13/09/2021 ឌីណា

យុគសម័យ - សារមន្ទីរ No Hero នៅ Delden (ប្រទេសហូឡង់) ទើបតែបើកការតាំងពិពណ៌គំនូរ “វៀតណាម៖ ឋានសួគ៌ក្នុងក្តីសុបិន” ដែលជាកម្មសិទ្ធិរបស់សហគ្រិនជនជាតិហូឡង់ លោក Geert Steinmeijer ។

ហូឡង់បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រជិត ២ លានដុល្លារដល់វៀតណាម ហូឡង់បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រជិត ២ លានដុល្លារដល់វៀតណាម
ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ និងដាណឺម៉ាក ប្រើសេវាកម្មបច្ចេកទេសអាកាសចរណ៍ PIA នៅវៀតណាម ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ និងដាណឺម៉ាក ប្រើសេវាកម្មបច្ចេកទេសអាកាសចរណ៍ PIA នៅវៀតណាម
សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហូឡង់ លោក Pham Viet Anh បានអញ្ជើញចូលរួមនិងកាត់ខ្សែបូដើម្បីបើកការតាំងពិពណ៌នេះ។

ការតាំងពិព័រណ៍នេះបាន​រៀបចំតាមទីស្ថានចំនួន ៣ គឺ អត្តសញ្ញាណជនជាតិវៀតណាម ស្ត្រីវៀតណាមនិងឋានសួគ៌លើផែនដី។

ការតាំងពិព័រណ៍នេះបានដាក់តាំងគំនូរម្រ័ក្សណ៍ខ្មុកទំហំធំដែលបង្ហាញអំពី​ទេសភាពតំបន់ជនបទ ផ្សារជនបទ​ ពិធីបុណ្យ សហគមន៍ សំលៀកបំពាក់បួនជាន់ អាវផាយ ដើមឬស្សីពណ៌បៃតង វាលស្រែ។ ល។ ពណ៌នៃបិរស្ថាន​សុខសាន្ត ដូចជាក្តីសុបិន្ត​របស់​ប្រជាជជាតិ ដែលមាន”ប្រវត្តិសាស្ត្រឆ្លងកាត់​ការឈីចាប់និងការលំបាកជាច្រើន” ដូច​ការប្រសាសន៍​របស់​អ្នក​រៀបចំ​ការតាំងពិព័រណ៍នេះ។

លោក Geert Steinmeijer បានបើកសារមន្ទីរឯកជនដែលជាមូលនិធិផ្ទាល់ខ្លួនជាមួយនឹងបាវចនានៃការភ្ជាប់អារម្មណ៍សិល្បៈ។ លោកធ្លាប់បានធ្វើអាជីវកម្មអស់រយៈពេលជាយូរមកហើយ ដោយបានមកកាន់ប្រទេសវៀតណាមជាច្រើនដងក្នុងកំឡុងពេលពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១០។ លោកចូលចិត្តគំនូររបស់វៀតណាម ដោយសារប្រធានបទ រចនាបទនិងគំនិតរបស់វិចិត្រករ។ លោកបានប្រមូលគំនូរចំនួន ៣៥ ផ្ទាំងរបស់វិចិត្រករវៀតណាម ដូចជា លោក Tran Dinh Tho លោកស្រី Vu Giang Huong លោក Huynh Phuong Dong លោក Bui Huu Hung លោក Dang Xuan Hoa លោក Nguyen Trung ។

សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម
ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាជនជាច្រើននៅក្នុងសហគមន៍វៀតណាមនៅប្រទេសហូឡង់។

នេះជាលើកដំបូងដែល លោក Geert Steinmeijer រៀបចំការតាំងពិពណ៌ដោយការប្រមូលទគំនូរម្រ័ក្សណ៍ខ្មុកនិងគំនូរសូត្រ។

សេចក្តីស្រឡាញ់របស់លោក Geert Steinmeijer ចំពោះប្រទេសវៀតណាមបានរីកសាយភាយក្នុងគ្រួសាររបស់លោក។ កូនស្រីរបស់លោកទើបតែធ្វើដំណើរទូទាំងប្រទេសវៀតណាម​ដោយម៉ូតូ ក្នុងរយៈពេល ៦ សប្តាហ៍ ដើម្បីស្វែងយល់ពីវៀតណាមដើម្បីទទួលបានបទពិសោធន៍នៃ “ ឋានសួគ៌នៅលើផែនដី” ដែលឪពុករបស់នាងស្រមៃចង់បាន។

គំនូរ​មួយចំនួន​ដែល​បាន​ដាក់តាំងក្នុង​ការតាំង​ពិព័រណ៏នេះ

សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម
សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម
សហគ្រិនជនជាតិហូឡង់ម្នាក់បានណែនាំគំនូររបស់វិចិត្រករវៀតណាម

ការតាំងពិព័រណ៍របស់លោក Geert Steinmeijer នឹងបើកទ្វាររហូតដល់ខែមេសាឆ្នាំ ២០២២ ដើម្បីឱ្យមនុស្សជាច្រើនអញ្ជើញមកទស្សនានិងគ្រោងចូលរួមក្នុងសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងហូឡង់និងវៀតណាម៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី