Trending now

ហូឡង់បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រជិត ២ លានដុល្លារដល់វៀតណាម

15:46 | 11/09/2021 យោងតាមវិឡុសំលេងវៀតណាម

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យរដ្ឋាភិបាលនិងសហគមន៍ធុរកិច្ច ហូរឡង់បន្តជួយឧបត្ថម្ភវៀតណាមធ្វើលទ្ធកម្មប្រភពវ៉ាក់សាំង តាមរយៈវិធីជាច្រើនដូច ជាផ្ដល់កម្ចីឬផ្ទេរបន្ត ក៏ដូចជាជួយឧបត្ថម្ភវៀតណាមអំពីថ្នាំព្យាបាលជម្ងឺកូវីដ ១៩ និង សម្ភារៈបរិក្ខារពេទ្យផងដែរ។

ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភាវៀតណាមបង្ហាញគោលនយោបាយសម្បូរបែបនិងឯករាជ្យរបស់វៀតណាម ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភាវៀតណាមបង្ហាញគោលនយោបាយសម្បូរបែបនិងឯករាជ្យរបស់វៀតណាម
វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ឈានមុខគេ វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ឈានមុខគេ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូតហូរឡង់ Elsbeth Akkerman។ (រូបថត៖ TTXVN)
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូតហូរឡង់ Elsbeth Akkerman។ (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យរដ្ឋាភិបាលនិងសហគមន៍ធុរកិច្ច ហូរឡង់បន្តជួយឧបត្ថម្ភវៀតណាមធ្វើលទ្ធកម្មប្រភពវ៉ាក់សាំង តាមរយៈវិធីជាច្រើនដូច ជាផ្ដល់កម្ចីឬផ្ទេរបន្ត ក៏ដូចជាជួយឧបត្ថម្ភវៀតណាមអំពីថ្នាំព្យាបាលជម្ងឺកូវីដ ១៩ និង សម្ភារៈបរិក្ខារពេទ្យផងដែរ។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយក រដ្ឋមន្រ្តីវាយតម្លៃថា បន្ទាប់ពីការអនុវត្តរយៈពេល១ឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀង EVFTA បាននិងកំពុងនាំមកនូវការវិវឌ្ឍន៍វិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី។ ហូរឡង់កំពុងជាដៃគូពាណិជ្ជកម្មធំទី២និងជាដៃគូវិនិយោគ បរទេស (FDI) ធំបំផុតរបស់វៀតណាមនៅអឺរ៉ុប។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យសភាហូរឡង់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀត ណាម-EU (EVIPA) ក្នុងពេលឆាប់ៗ ហើយគាំទ្រដល់ការដក “កាតលឿង” ចំពោះ ជលផលវៀតណាមផងដែរ។នាថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រីឯកអគ្គ រដ្ឋទូតហូរឡង់ Elsbeth Akkerman នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានស្នើឲ្យប្រទេសទាំងពីរត្រូវការបន្តបង្រឹងកិច្ចសហប្រតិបត្តិការ ជួយ គាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគី អង្គការអន្តរជាតិនានា ជាពិសេសគឺអង្គ ការសហប្រជាជាតិ ព្រមទាំងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់និងសកល នាពេលខាងមុខ។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Elsbeth Akkerman ជម្រាបថា ហូរឡង់នឹង ផ្ដល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយដង្ហើម សម្ភារៈបរិក្ខារពេទ្យក្នុងបរិមាណធំដោយ មានតម្លៃជិក ២ លានដុល្លារ ដើម្បី រួមដំណើរជាមួយវៀតណាមជំនះលើជម្ងឺ រាតត្បាតកូវីដ ១៩។

ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត លោកស្រីឯកអគ្គរដ្ឋទូត Elsbeth Akkerman ឲ្យដឹងថា ហូរឡង់គាំទ្រចំពោះទស្សនៈរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងបញ្ជាក់នូវគោល បំណងចង់ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)