Trending now

វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ឈានមុខគេ

15:22 | 11/09/2021

នៅក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៩ ខែកញ្ញានេះ អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានផ្តល់ព័ត៌មានមួយចំនួនទាក់ទងនឹងទំនាក់ទំនងវៀតណាម - អាមេរិក។

ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក
ចារឹកទំព័រថ្មីក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក- វៀតណាម ចារឹកទំព័រថ្មីក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក- វៀតណាម
អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet (រូបថត៖Baoquocte.vn)
អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet (រូបថត៖Baoquocte.vn)

នៅក្នុងសន្និសីទកាសែតនេះ ឆ្លើយសំណួរទាក់ទងនឹងទំនាក់ទំនងវៀតណាម - អាមេរិកនោះ លោក Doan Khac Viet បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ឈានមុខគេ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៖ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ ជម្នះផលវិបាកនៃសង្គ្រាមជាដើម។

ទាក់ទងនឹង អំពីដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសចិនលោក Wang Yi នៅវៀតណាម លោក​ Doan Khan Viet បានឲ្យដឹងថា អាស្រ័យហេតុនេះរដ្ឋមន្ត្រីការបរទេស លោក Wang Yi និងរួមជាមួយលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh ដឹកនាំសម័យប្រជុំលើកទី ១៣ នៃគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមនិងចិន ព្រមទាំងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាមផងដែរ។លោក Doan Khac Viet បានអះអាងថា៖ “ភាគីទាំងពីរនឹងពិភាក្សាដោយផ្ទាល់អំពីវិធានការនិងបញ្ហានៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរដើម្បីដោះស្រាយការលំបាក ជំរុញទំនាក់ទំនងទ្វេភាគីឲ្យបន្តអភិវឌ្ឍន៍។ បញ្ហាដែលប្រទេសទាំងពីរកំពុងចាប់អារម្មណ៍នាពេលបច្ចុប្បន្នគឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ