Trending now

ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក

19:05 | 27/08/2021 ហេង វុធ្ធី

យុគសម័យ - ទោះបីជាមានការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តក្រុងជាច្រើនក៍ដោយ ប៉ុន្តែគម្រោងវិនិយោគបរទេសក្នុងរយៈពេល ៨ ខែនៅតែសម្រេចបាន ១១.៥៨ ពាន់លានដុល្លារអាមេរិកកើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។

វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជំនះពុះពាររាល់ឧបស័គ្គនិងរឹងមាំបោះជំហានអភិវឌ្ឍន៍ វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជំនះពុះពាររាល់ឧបស័គ្គនិងរឹងមាំបោះជំហានអភិវឌ្ឍន៍
ការនាំចេញទំនិញមានជិត ៤.៨ ពាន់លានដុល្លារអាមេរិក ដោយសារកិច្ចព្រមព្រៀង EVFTA ការនាំចេញទំនិញមានជិត ៤.៨ ពាន់លានដុល្លារអាមេរិក ដោយសារកិច្ចព្រមព្រៀង EVFTA
ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក
ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក

តាមទិន្នន័យពីក្រសួងផែនការនិងវិនិយោគគិតត្រឹមថ្ងៃទី ២០ ខែសីហាដើមទុនចុះបញ្ជីសរុប កែសម្រួលនិងរួមចំណែកមូលធនទិញភាគហ៊ុន ទិញដើមទុនពីវិនិយោគិនបរទេសបានឈានដល់ ១៩,១២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩៧,៩% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។

ជាក់ស្តែងប្រទេសទាំងមូលមានគម្រោងថ្មីចំនួន ១.១៣៥ ដែលបានផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីការវិនិយោគ (ធ្លាក់ចុះ ៣៦.៨%) ដែលមានដើមទុនចុះបញ្ជីសរុបជិត ១១.៣៣ ពាន់លានដុល្លារ (កើនឡើង ១៦.៣%ក្នុងរយៈពេលដូចគ្នា) និង៦៣៩គម្រោងដែលបានចុះបញ្ជីកែសម្រួលដើមទុនវិនិយោគរបស់ពួកគេ (ធ្លាក់ចុះ ១១%) ជាមួយនឹងទឹកប្រាក់ជិត ៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ២,៣% ក្នុងរយៈពេលដូចគ្នា) ។ វិនិយោគិនបរទេសបានចូលរួមចំណែកទុនទិញភាគហ៊ុននិងទិញដើមទុនដែលបានរួមចំណែកជាមួយ ២.៧២០ លើក (ធ្លាក់ចុះ ៤៣.៤%) តម្លៃសរុបមានប្រមាណ ២.៨១ ពាន់លានដុល្លារ (ធ្លាក់ចុះ ៤៣.៤% ក្នុងរយៈពេលដូចគ្នា) ។

សហគ្រាសបរទេសភាគច្រើនវិនិយោគលើវិស័យចំនួន ១៨ ដែលនាំមុខគេគឺវិស័យឧស្សាហកម្មកែច្នៃដែលមានទុនវិនិយោគសរុបជិត ៩,៣ ពាន់លានដុល្លារអាមេរិកស្មើនឹង ៤៨,៤% នៃទុនវិនិយោគដែលបានចុះបញ្ជីសរុប៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី
ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
វៀតណាមអះអាងពីតួនាទីមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត