Trending now

ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២១

22:08 | 06/12/2020

នារសៀលថ្ងៃទី ៤ ធ្នូ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានសម្តែងនូវក្ដីសប្បាយរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលសម្រេចបានក្នុងឆ្នាំ ២០២០។ ទោះបីជាស្ថានភាពពិភពលោក និងតំបន់ ក៏ដូជាជំងឺរាតត្បាត Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយក៏ទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាម - ឡាវ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ រួមចំណែករក្សាស្ថិរភាពក្នុងវិស័យការពារជាតិ សន្តិសុខ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃផែនការសហប្រតិបត្តិការឆ្នាំ ២០២០ ជាពិសេសគឺជួយគ្នាបានទាន់ពេលវេលាក្នុងការចែករំលែកបទពិសោធន៍ និងជួយគាំទ្រសំភារៈបរិក្ខារពេទ្យដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ទិដ្ឋភាពនៃកិច្ចពិភាក្សា

ពាក់ព័ន្ធនឹងទិសដៅនិងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាឆ្នាំ ២០២១ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលនិងដឹកនាំស្ថាប័ននានានៃក្រសួងការពារជាតិនៃប្រទេសទាំងពីរអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សរដ្ឋនិងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ជាពិសេសគឺយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី បង្កើនការផ្លាស់ប្តូរប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ ការជួញដូរនិងដឹកជញ្ជូនសារធាតុញៀន ព្រមទាំងបន្តជម្រុញសកម្មភាពយាមល្បាត ត្រួតពិនិត្យនៅតាមតំបន់ព្រំដែនច្រកទ្វារព្រំដែន ផ្លូវលំ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ រួមចំណែកទប់ស្កាត់ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍លើវិស័យកសាងកងទ័ព ធានាការរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្តាប់ធ្នាប់សង្គមរបស់ប្រទេសនីមួយៗរួមចំណែកក្នុងការរៀបចំប្រកបដោយជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសនៅក្នុងប្រទេសនីមួយៗ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២

នៅចុងបញ្ចប់ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២១ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤