តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។
![]() |
តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។ |
តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងអត្ថបទមួយនៃកាសែត China Daily នៅថ្ងៃទី ២៩ ខែតុលា លោកសាស្ត្រាចារ្យរង Jia Duqiang នៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនបានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសទៅកាន់ប្រទេសចិន បន្ទាប់ពីមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន។
តាមអត្ថបទនោះ ដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស នឹងជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាលើបញ្ហាទ្វេភាគី និងបញ្ហាសំខាន់ៗក្នុងតំបន់។ លោកសាស្ត្រាចារ្យរង Jia Duqiang បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងធ្វើឲ្យទំនាក់ទំនងចិន-វៀតណាមកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការ និងការស្តារឡើងវិញនូវសេដ្ឋកិច្ចក្នុងតំបន់។ ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមជាស្រេចសហការជាមួយវៀតណាមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឡើងកម្រិតថ្មីក្នុងយុគសម័យថ្មី។
ទន្ទឹមនឹងនោះ លោក Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ស្ថិតក្នុងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែធ្វើឲ្យស៊ីជម្រៅនូវទំនុកចិត្តយុទ្ធសាស្ត្ររវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ហើយបង្កើនវិស័យសហប្រតិបត្តិការនៃទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-វៀតណាមប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ទំនុកទុកចិត្តនយោបាយរវាងចិន និងអាស៊ានផងដែរ។ លោក Xu Liping បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូររវាងបក្សទាំងពីរដើរតួនាទីក្នុងការតម្រង់ទិសសម្រាប់ទំនាក់ទំនងចិន-វៀតណាម។ លោកបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងរវាងបក្សទាំងពីរនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងយុទ្ធសាស្ត្រ។ នាពេលខាងមុខ ភាគីទាំងពីរមានឱកាសសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ថាមពលពន្លឺព្រះអាទិត្យ ថាមពលស្អាត។ល៕
មតិពីមិត្តអ្នកអាន