Trending now

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី

15:06 | 19/10/2022

នារសៀលថ្ងៃទី ១៧ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី ១៥ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី ១៥
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនយោធា អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនយោធា
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី (រូបថត៖​ vnanet.vn)
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី

នារសៀលថ្ងៃទី ១៧ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ។

នៅក្នុងជំនួបនេះ លោក Nguyen Phu Trong អគ្គលេខាបក្ស បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងសិង្ហបុរី។ លោក Nguyen Phu Trong បានអះអាងថា វៀត​ណាម​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី។

លោក Nguyen Phu Trong ស្នើឱ្យប្រទេសទាំងពីរលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ បង្កើតលក្ខខណ្ឌសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។

លោកស្រី Halimah Yacob បានអបអរសាទរចំពោះភាពជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជំនះការលំបាកដែលបណ្តាលមកពីការរាតត្បាត Covid-19 និងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។ លោកស្រី Halimah Yacob បានជម្រាបជូនលោក Nguyen Phu Trong អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម លោកស្រី Halimah Yacob សង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅ។

លោកស្រី Halimah Yacob បានបញ្ជាក់ថា សិង្ហបុរីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយ​វៀត​ណាម លើកកម្ពស់សមិទ្ធផលដែលសម្រេចបាន ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីលើវិស័យថាមពល​កកើតឡើងវិញ សន្តិសុខតាមអុីនធឺណិត ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់របស់បក្សកុម្មុយនិស្តវៀតណាមនៅសិង្ហបុរី; លោកស្រីសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យអភិវឌ្ឍកាន់តែប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម