Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនយោធា

11:10 | 12/10/2022

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ យុវជនយោធាត្រូវសកម្មក្នុងការសិក្សារៀនសូត្រ ហាត់ ពត់លត់ដំ ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យយោធា ជំនាញសព្វាវុធ និងឧបករណ៍បច្ចេកទេស។

វៀតណាមនឹងរួមដំណើរជាមួយគុយបាជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាមនឹងរួមដំណើរជាមួយគុយបាជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio
អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការមជ្ឈិមបក្សជាមួយគណៈប្រតិភូមកពីសភាសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (រូបថត៖ qdnd)
អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការមជ្ឈិមបក្សជាមួយគណៈប្រតិភូមកពីសភាសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ

នាថ្ងៃទី ១១ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូយុវជនឆ្នើម ចំនួន ៨០ រូប ដែលតំណាងឱ្យយុវជនចំនួន ៤៥០ នាក់ មកលរួមមហាសន្និបាតលើកទី ១០ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២២-២០២៧។

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ យុវជនយោធាត្រូវសកម្មក្នុងការសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យយោធា ជំនាញសព្វាវុធ និងឧបករណ៍បច្ចេកទេស; មានការស្រាវជ្រាវ និងការច្នៃប្រឌិត ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល ការត្រៀមខ្លួនប្រយុទ្ធ ការផលិត និងការងារអាជីវកម្ម... ជាកម្លាំងស្នូល តែងតែនាំមុខក្នុងកិច្ចការពារមនោគមវិជ្ជារបស់បក្ស អនុវត្តន៍ប្រកបដោយជោគជ័យរាល់ភារកិច្ចរបស់កងទ័ព ស្របតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញថា “កន្លែងណាត្រូវ កន្លែងនោះនឹងមានវត្តមានយុវជន កន្លែងណាជួបការលំបាក កន្លែងនោះនឹងមានវត្តមានយុវជន”។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងវិស័យការទូតការពារជាតិ រួមចំណែកជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាឱ្យកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។

អគ្គលេខា Nguyen Phu Trong មានសេចក្តីសោមនស្សរីករាយដោយបានដឹងពីលទ្ធផលសម្រេចបានដោយយុវជនកងទ័ពដែលបានរួមវិភាគទានជាមួយកងទ័ព និងប្រជាជនប្រទេសអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ និងទី ១៣ របស់បក្ស; អះអាងនូវតួនាទីស្នូលរបស់យុវជនកងទ័ព មិនថាក្នុងកាលៈទេសៈណាក៏ដោយ តែងតែរក្សាភាពស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជន ប្រកាន់ខ្ជាប់នូវឆន្ទៈតស៊ូ និងឈ្នះ សក្តិសមនៃសេចក្តីស្រឡាញ់ និងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន។

លោកអគ្គលេខាធិការបានគូសបញ្ជាក់ថា នាពេលខាងមុខ ក្រៅពីគុណសម្បត្តិជាមូលដ្ឋាន ប្រទេសរបស់យើងក៏នឹងត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ ជាពិសេសបញ្ហាសន្តិសុខមិនប្រពៃណី គ្រោះធម្មជាតិ និងជំងឺរាតត្បាត… ប្រឆាំងនឹងបដិវត្តន៍របស់ប្រទេសយើង; បញ្ហា​ខាង​លើ​បាន​ទាមទារ​យ៉ាង​ខ្លាំង​ទៅ​លើ​យុវជន​កងទ័ព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម