នាព្រឹកថ្ងៃទី ១៥ ខែតុលា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong និងសមាជិករដ្ឋសភាទីក្រុងហាណូយ បាន ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌ Hai Ba Trung ខ័ណ្ឌ Dong Da និងខ័ណ្ឌ Ba Dinh មុនសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី ១៥។
![]() |
![]() |
![]() |
លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយម្ចាស់ឆ្នោតទីក្រុងហាណូយ។ |
នៅក្នុងកិច្ចប្រជុំ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះបរិបទសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់ និងពិភពលោកដែលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងអតិផរណាខ្ពស់ ក្រោមការដឹកនាំបង្រួបបង្រួមនៃគណៈកម្មាធិការមជ្ឈិមបក្ស ដោយផ្ទាល់ជាញឹកញាប់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន; ការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ និងត្រួតពិនិត្យការរីករាលដាលនៃជំងឺ Covid-19 និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២២ និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភា សេដ្ឋកិច្ចរបស់ប្រទេសយើងនៅតែមានស្ថិរភាព និងមានកំណើនខ្ពស់។ ជីវិតប្រជាជនបានប្រសើរឡើង។ អាចបញ្ជាក់បានថា ការជឿទុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវបានពង្រឹង និងរក្សាបានកាន់តែរឹងមាំ។
ក្នុងជំនួបនេះ ម្ចាស់ឆ្នោតនៅខ័ណ្ឌទាំង៣បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់គណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអស កម្ម ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលក្នុងរយៈ ពេលកន្លងមក បានធ្វើការស៊ើបអង្កេត ចោទប្រកាន់ និងកាត់ទោសសំណុំរឿងពុករលួយ អសកម្មនានា។ ម្ចាស់ឆ្នោតក៏បានសម្តែងនូវក្តីសប្បាយរីករាយផងដែរ នៅពេលដែល រដ្ឋសភាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្រាវជ្រាវការច្នៃប្រឌិត និងលើកកំពស់ គុណភាពប្រតិបត្តិការ។ ដើម្បីស្តារផលិតកម្ម និងអាជីវកមឡើងវិញឲ្យបានឆាប់រហ័ស បន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ម្ចាស់ឆ្នោតមួយចំនួនបានលើកមតិយោបល់ ថា រដ្ឋសភា និងរដ្ឋាភិបាលចាំបាច់ត្រូវបន្តមានគោលនយោបាយជួយឧបត្ថម្ភអង្គភាព អាជីវកម្មឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសអង្គភាពអាជីវកម្មខ្នាតតូច និងមធ្យម។
ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ក្រុមសមាជិករដ្ឋសភានឹងទទួលយកមតិយោបល់របស់ម្ចាស់ឆ្នោតយ៉ាងពេញលេញ ហើយសំយោគនិងរាយការណ៍ជូនរដ្ឋសភា។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម នៅតែបន្ត ហើយសំណុំរឿង សំខាន់ៗមួយចំនួន កំពុងត្រូវបានដោះស្រាយ ហើយនឹងត្រូវបានដោះស្រាយ។ ក្នុង ឱកាសនេះ លោកអគ្គលេខាបក្ស ក៏បានសម្តែងនូវគោលបំណងថា អាជ្ញាធរ និង ប្រជាជនរដ្ឋធានីហាណូយបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា លើកកំពស់ឋានៈ រដ្ឋធានីរបស់វៀតណាមឲ្យមិនចាញ់ពីបណ្តារដ្ឋធានីនានាលើពិភពលោក៕
មតិពីមិត្តអ្នកអាន