យុគសម័យ - ខាងក្រោមនេះគឺជាហាងកាហ្វេចំនួន ៥ កន្លែងដែលធ្វើឲ្យយុវជនចាប់ចិត្តខ្លាំងណាស់
![]() |
![]() |
ហាងកាហ្វេ No. 1986 Cafe
![]() |
ហាងកាហ្វេ No. 1986 Cafe គឺជាហាងកាហ្វេ Hai Phong ដែលល្បីល្បាញ និងពេញនិយមបំផុតសម្រាប់យុវវ័យ។ ហាងកាហ្វេនេះបង្កើតចំណាប់អារម្មណ៍ដោយការរចនាដ៏ប្រណិត និងការតុបតែងដ៏ស្រស់ស្អាតរបស់វា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលទាក់ទាញអ្នកនៅពេលឃើញដំបូងគឺគ្មានហាងកាហ្វេ No. 1986 Cafe បានតុបតែងដូចវិមានបុរាណ។
ជាមួយនឹងគំនិតនៃការសាងសង់ដោយឥដ្ឋកាន់សុទ្ធ គ្រឿងសង្ហរិមខាងក្នុងគឺជាតុឈើចាស់ និងកៅអី និងមានសួនច្បារ។ ហាងកាហ្វេ No 1986 Cafe បានបង្កើតលំហរត្រជាក់និងមានខ្យល់អាកាសចេញចូល បុរាណ និងស្រស់។ តុ និងកៅអីធ្វើពីឈើមានពណ៌ត្នោត និងទទួលបានពន្លឺធម្មជាតិដែលបង្កើតរចនាបទ vintage ។ ហាងកាន់តែភ្លឺនៅពេលយប់ ដោយសារភ្លើងពណ៌លឿងភ្លឺ។
នេះជាហាងកាហ្វេមួយនៅទីក្រុង Hai Phong ដែលយុវវ័យប្រាប់មកលេង ដោយសារខាងផ្ទៃក្រោយស្រស់ស្អាត។ គ្រប់ជ្រុងនៃហាងកាហ្វេ No.1986 Cafe គឺស្រស់ស្អាត។ ប្រសិនបើអ្នកជាអ្នកចូលចិត្តថតរូប ឬស្រឡាញ់រចនាបទបុរាណ និង vintage កុំភ្លេចមកហាងការហ្វេ No 1986 Cafe ។
ហាងកា Bac Viet
![]() |
ដោយរចនាបទនិងសេវាកម្មជិតស្និទ្ធនិងសាមញ្ញ ប៉ុន្តែរួសរាយរាក់ទាក់។ ភ្លាមៗបន្ទាប់ពីការបើកហាងកាហ្វេ Bac Viet វាបានមានទីតាំងសំខាន់មួយនៅក្នុងដួងចិត្តអ្នកទេសចរដែលចូលចិត្តផឹកកាហ្វេ។ បច្ចុប្បន្ន នេះប្រហែលជាហាងកាហ្វេនេះមានសាខាទាំង ៥ មួយក្នុងចំនោមហាងកាហ្វេ Hai Phong ដែលមានសាខាទាំង ៥ មានទីតាំងនៅផ្លូវធំៗ នៅទូទាំងទីក្រុង។ លំហរនៃហាងកាហ្វេនេះគឺដូចជាផ្ទះបុរាណវៀតណាមបុរាណ ដំបូលសាមញ្ញដែលមានបង្អួច និងរានហាល ដែលមានលក្ខណៈសាមញ្ញ ជិតស្និទ្ធ និងកក់ក្ដៅ។
កន្លែងនេះទាក់ទាញអតិថិជនគ្រប់អាយុ ដូចជាអ្នកមកធ្វើការ ឬភ្ញៀវទេសចរមកលេងហាង។ ប៉ុន្តែអ្នកដែលច្រើនជាងគេគឺស្ត្រីវ័យចំណាស់ ដែលតែងតែមកហាងផឹកកាហ្វេទឹកដោះគោមួយកែវ និងចងចាំអំពីអតីតកលា។
តារាងភេសជ្ជៈរបស់ហាងនេះជិត ១០០ មុខខុសគ្នា អ្នកអាចជ្រើសរើសរសជាតិពិសេសនៅពេលមកទីនេះ។
ហាងកាហ្វេ Happy House Cafe
![]() |
មានស្ថាបត្យកម្មស្រស់បំព្រងដូចក្នុង "កំណាព្យ" ដែលធ្វើឱ្យអ្នកចាប់ចិត្តជាមួយហាងកាហ្វេត្រី Koi នៅផ្លូវ Dong Cau ។ មិនចាំបាច់ធ្វើដំណើរឆ្ងាយដល់ទីរួមខេត្ត Tu Le ទេ អ្នកនៅតែអាចមានអារម្មណ៍សុខសាន្ត និងស្ងប់ចិត្តនៅពេលដែលមកហាងកាហ្វេនេះ។
ហាងកាហ្វេ Happy House Cafe ស្រស់ស្អាតបំផុតនៅពេលយប់ ពន្លឺចែងចាំង និងអស្ចារ្យជុំវិញហាងកាហ្វេ ដែលបង្កើតបានជាកន្លែងអាថ៌កំបាំង ដែលនាំមកនូវអារម្មណ៍នៃការសម្រាកលំហែរ នៅកណ្តាលទីក្រុងអ៊ូអរ។ មិនត្រឹមតែបំរើភេសជ្ជៈតែប៉ុណ្ណោះ ហាងកាហ្វHappy House Cafe ក៏មានបម្រើមុខម្ហូបមួយចំនួន ដូចជា សាច់គោខ នំបញ្ចុកត្រីហឹរ Hai Phong នំបាញ់ដាត្រីហឹង (ស្រដៀងមីសួរ៍) ដែលត្រូវបានភ្ញៀវហូបជាច្រើនមិនចាញ់ហាងលក់ម្ហូបអាហារល្បីៗ នៅទីក្រុងឡើយ។
ហាងកាហ្វេ Classe Coffee n Books
![]() |
ហាងកាហ្វេ Hai Phong នេះស័ក្តិសមសម្រាប់ការសម្រាកលំហែក្បែរកាហ្វេមួយពែង និងសៀវភៅ។ ហាងការហ្វេ Classe Coffee n Books មានជ្រុងស្អាតៗជាច្រើន ដើម្បីជួយអ្នកថតរូបដ៏ស្រស់ស្អាត។ ជាពិសេស លំហរមានលក្ខណៈបែបបុរាណ vintage នឹករំលឹកដល់ស្មានមិនដល់អតីតាលដោយពណ៌ត្នោត។ ការរួមបញ្ចូលគ្នានៃគ្រឿងលំអតូចៗដ៏ស្រស់ស្អាតនឹងក្លាយជាជ្រុង "ថតរូប" ដ៏អស្ចារ្យសម្រាប់អ្នក។
ហាងកាហ្វេ Classe Coffee n Book គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់ស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីអានសៀវភៅដ៏ទាក់ទាញ។ ហាងកាហ្វេClasse Coffee n Books មានកន្លែងលីងគ្រាប់កាហ្វេ ដូច្នេះហើយកន្លែងនោះតែងតែមានក្លិនកាហ្វេក្រអូប។ លំហរ ពន្លឺ ក្លិន និងការតុបតែង ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីរីករាយនឹងការអានសៀវភៅ។ ភេសជ្ជៈនៅទីនេះបានវាយតម្លៃល្អណាស់។ បុគ្គលិកមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់ណាស់។
ហាងកាហ្វេ Prince Coffee - ហាងកាហ្វេរាជបុត្រ
វង្វេងផ្លូវក្នុងលំហជាមួយនឹងពណ៌បន៍ត្នោតខ្ចី រួមបញ្ចូលគ្នាជាមួយនឹងពណ៌ pastel ថែមទាំងការតុបតែងគ្រឿងសង្ហរឹមខាងក្នុងពណ៌ត្នោតជ្រៅ ដើម្បីនាំមកនូវអារម្មណ៍ដ៏ប្រណិត និងលក្ខណៈរាជវង្ស ដូច្នេះហាងកាហ្វេនេះមានឈ្មោះថា ហាកងកាហ្វេ Prince Coffee (ហាងកាហ្វេរាជបុត្រ)
![]() |
មុខម្ហូបនីមួយៗនៅហាងកាហ្វេ Prince Coffee ហាក់បីដូចជារូបភាពសិល្បៈ មិនត្រឹមតែឈប់នៅរសជាតិប៉ុណ្ណោះទេ ថែមទាំងវាបានដាក់បង្ហាញស្អាតផងដែរ។
ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ "ដ៏ថ្លៃថ្នូ" អ្នកគួរតែសាកល្បងឈុតតែផ្លែឈើពិសេសភ្លាមៗ។ ដោយសារ Barista ជាជនជាតិកូរ៉េ ដូច្នេះរសជាតិតែនៅ ហាងកាហ្វេ Prince Coffee មានភាពត្រជាក់ប្លែក និងស្ទីលតុបតែងស្ករគ្រាប់ផ្អែម ដែលធ្វើអោយស្រីៗរំភើបចិត្ត៕

មតិពីមិត្តអ្នកអាន