នាថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានសហការជាមួយស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងហាណូយ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Riyadh រៀបចំវេទិកាធុរកិច្ចវៀតណាម-អារ៉ាប៊ីសាអូឌីត។
![]() | ||
![]()
|
អញ្ជើញចូលរួមវេទិកានេះមានប្រតិភូជាង ៧៥០ នាក់ មកពីប្រទេសវៀតណាម មូលនិធិវិនិយោគ សាជីវកម្ម និងអង្គភាពអាជីវកម្មអារ៉ាប៊ីសាអូឌីត។
ថ្លែងមតិក្នុងវេទិកានេះ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរៀបចំវេទិកា-ជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគធំបំផុតរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអះអាងថា នេះជាសក្ខីភាពមួយដែលបញ្ជាក់យ៉ាងច្បាស់ការប្ដេជ្ញាចិត្ដពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសហគមន៍ធុរកិច្ចដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មីមួយ។
ប្រធានគណៈប្រតិភូអាជីវកម្មអារ៉ាប៊ីសាអូឌីត ប្រធានគណៈកម្មាធិការឧស្សាហកម្មនៃសភាពាណិជ្ជកម្ម លោក Abdullah Al Khorayef បានសង្កត់ធ្ងន់ថា ការចូលរួមយ៉ាងច្រើនរបស់អាជីវកម្មអារ៉ាប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ចលើកនេះបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីតសម្រាប់ឱកាសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានសក្តានុពលជាមួយវៀតណាម។
ក្នុងក្របខណ្ឌនៃវេទិកានេះ អាជីវកម្មអារ៉ាប៊ីសាអូឌីត និងមូលដ្ឋានធុរកិច្ចវៀតណាមបានមានការផ្លាស់ប្តូរយោយល់រាប់រយលើក និងទំនាក់ទំនងដោយផ្ទាល់ក្នុងវិស័យជាច្រើនដូចជា៖ ថាមពល ឧស្សាហកម្មដែក និងថែប ការជីកយករ៉ែ គ្រឿងបន្លាស់ឧស្សាហកម្ម...; ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ អនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យារវាងភាគីទាំងពីរ៕
មតិពីមិត្តអ្នកអាន