នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំវេទិកា «នារីវៀតណាម - ឡាវ - កម្ពុជា ធ្វើសមាហរណកម្ម និងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍបៃតង និងនិរន្តរភាពក្នុងបរិបទដែលពិភពលោករៀនរស់ជាមួយកូវិដ - ១៩»។
![]() |
![]() |
![]() |
លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមថ្លែងក្នុងវេទិកា |
នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំវេទិកា «នារីវៀតណាម - ឡាវ - កម្ពុជា ធ្វើសមាហរណកម្ម និងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍបៃតង និងនិរន្តរភាពក្នុងបរិបទដែលពិភពលោករៀនរស់ជាមួយកូវិដ - ១៩»។
នេះជាសកម្មភាពជាក់ស្តែង ដើម្បីជ្រោមជ្រែងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២។
ក្នុងសុន្ទរកថាបើក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Ha Thi Nga បានមានប្រសាសន៍ថា នារីត្រូវទទួលរងនូវផលប៉ះពាល់អវិជ្ជមានជាច្រើននៃការប្រែប្រួលអាកាសធាតុសកល ការបំពុលបរិស្ថាន ជំងឺរាតត្បាតជាដើម។ ហើយទន្ទឹមនឹងនោះក៏ជាកត្តាសកម្មក្នុងការការពារបរិស្ថាន ការបន្សាំ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមចំណែកដល់ការអភិវឌ្ឍន៍បៃតង រួមបញ្ចូល និងនិរន្តរភាព។ ទោះជាយ៉ាងណាក៏ដោយ តួនាទីរបស់ស្ត្រីក្នុងការការពារបរិស្ថាន ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចបៃតង មិនត្រូវបានទទួលស្គាល់ និងលើកកម្ពស់ពេញលេញនោះទេ ដោយសារកត្តាយេនឌ័រ។
ប៉ុន្មានឆ្នាំមកនេះ ធសមាគមនារីក្នុងប្រទេសទាំងបីបានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វេទិកាជាមួយប្រធានបទ «នារីវៀតណាម - ឡាវ - កម្ពុជា ធ្វើសមាហរណកម្ម និងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍបៃតង និងនិរន្តរភាពក្នុងបរិបទដែលពិភពលោករៀនរស់ជាមួយកូវិដ - ១៩» ត្រូវបានរៀបចំឡើងដោយមានគោលបំណងចែករំលែកបទពិសោធន៍ និងគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងបៃតង និង ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។
នៅក្នុងវេទិកានេះ តំណាងនារីវៀតណាម ឡាវ កម្ពុជា និងអ្នកជំនាញអន្តរជាតិបានចែករំលែកអំពីកម្មវិធីផ្តួចផ្តើមគំនិតជាតិ និងតំបន់ ក្នុងផលិតកម្មកសិកម្មស្អាត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទេសចរណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ-១៩ និងការធានាសុខុមាលភាពសង្គម ការពង្រីកតួនាទីនៃនារីដើម្បីការអភិវឌ្ឍបៃតង និងនិរន្តរភាព។ ព្រមទាំង ប្រតិភូទាំងឡាយក៏បានជូនដំណឹងអំពីស្ថានភាពការប្រែប្រួលអាកាសធាតុ ទីផ្សារកាបូន ចូលរួមចំណែកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC)៕
មតិពីមិត្តអ្នកអាន