Trending now

អឺរ៉ុបនិងវៀតណាម ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់អោយបានជ្រុងជ្រោយ និងនិរន្តរភាព

17:40 | 24/07/2022 ហេង វុធ្ធី

យុគសម័យ - នោះគឺជាសេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកសិកម្មលោក Janusz Wojciechowski ក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao ។

របាយការណ៍របស់សភាអឺរ៉ុបខ្វះស័ត្យានុម័ត និងមិនបានឆ្លុះបញ្ចាំងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅប្រទេសវៀតណាម របាយការណ៍របស់សភាអឺរ៉ុបខ្វះស័ត្យានុម័ត និងមិនបានឆ្លុះបញ្ចាំងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅប្រទេសវៀតណាម
EP គាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុបនិងវៀតណាម EP គាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុបនិងវៀតណាម
អឺរ៉ុបនិងវៀតណាម ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់អោយបានជ្រុងជ្រោយ និងនិរន្តរភាព

លោក Janusz Wojciechowski បានស្នើថា វៀតណាម និង EU ចាំបាច់ត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មអោយបានគ្រប់ជ្រុងជ្រោយ ជាពិសេសជំរុញពាណិជ្ជកម្មផលិតផលកសិកម្មប្រកបដោយតុល្យភាព ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកលដែលកំពុងកើតមានឡើង ដូចជាការរំខាននៃសង្វាក់ផ្គត់ផ្គង់ សន្តិសុខស្បៀង។ ល។

យោងតាមលោក Janusz Wojciechowski សហភាពអឺរ៉ុបវាយតំលៃខ្ពស់ចំពោះតួនាទី និងសក្តានុពលរបស់វៀតណាម ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយនិរន្តរភាព ដែលអាចស្ថិតក្នុងទម្រង់ទ្វេភាគី ឬពហុភាគីជាមួយភាគីទីបីសមស្រប។ សហភាពអឺរ៉ុបនឹងលើកទឹកចិត្តបន្ថែមទៀតដល់អង្គភាពអាជីវកម្មមកបណ្តាក់ទុននៅវៀតណាម រួមទាំងក្នុងវិស័យកសិកម្មផងដែរ។

ឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុក EU ជាដៃគូនាំមុខគេមួយ វិស័យកសិកម្មគឺជាវិស័យសំខាន់ និងមានសក្តានុពល ហើយវៀតណាមមានបំណង និងត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការជាមួយ EU ថែមទៀត។

លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យភាគីទាំងពីរបង្កើននូវគុណសម្បត្តិដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ដើម្បីជំរុញពាណិជ្ជកម្មលើផលិតផលកសិកម្មបន្ថែមទៀត ក្នុងនោះ EU សង្ឃឹមថានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មវៀតណាម ជ្រៀតចូលទីផ្សារសហភាពអឺរ៉ុប៕

ហេង វុធ្ធី

baoquocte.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu