Trending now

របាយការណ៍របស់សភាអឺរ៉ុបខ្វះស័ត្យានុម័ត និងមិនបានឆ្លុះបញ្ចាំងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅប្រទេសវៀតណាម

10:00 | 27/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៤ មិថុនា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះរបាយការណ៍ពីសភាអឺរ៉ុប (EP) ស្តីពីការគាំទ្រសកម្មជនសិទ្ធិមនុស្សជុំវិញពិភពលោក អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានអះអាងថា៖

ខេត្ត Dong Thap (វៀតណាម) និងខេត្តព្រៃវែងពង្រឹងទំនាក់ទំនងមិត្តភាពរវាង ខេត្ត Dong Thap (វៀតណាម) និងខេត្តព្រៃវែងពង្រឹងទំនាក់ទំនងមិត្តភាពរវាង
ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោកស្រី Le Thi Thu Hang
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោកស្រី Le Thi Thu Hang

ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សគឺស្របតាមគោលនយោបាយរបស់រដ្ឋវៀតណាម។ វៀតណាមជានិច្ចកាលចាត់ទុកប្រជាជនជាមជ្ឈភាព ជាកម្លាំងចលករនៃដំណើរការផ្លាស់ថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ ជានិច្ចកាលខិតខំដើម្បីគោលដៅលើកកំពស់ជីវភាពរស់នៅ និងសិទ្ធិទទួលបានភាពរីករាយរបស់ប្រជាជន មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញវៀតណាម ត្រូវបានការពារ និងលើកកម្ពស់ដោយឯកសារច្បាប់ជាក់លាក់ និងត្រូវបានអនុវត្តជាក់ស្តែង។

នៅប្រទេសវៀតណាម មនុស្សគ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមានកាតព្វកិច្ចគោរពតាមបទប្បញ្ញត្តិនៃច្បាប់។ រាល់ការបំពានច្បាប់ ទោះអ្នកណាក៏ដោយ និងដោយហេតុផលណាក៏ដោយ ត្រូវតែកាត់ទោស ដើម្បីធានានូវភាពតឹងរ៉ឹងនៃច្បាប់ និងដើម្បីធានាបាននូវការទទួលបានយ៉ាងពេញលេញនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមមួយដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងយុត្តិធម៌។ គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួន ឬកាត់ទោសពីបទអនុវត្តសិទ្ធិមនុស្សដោយស្របច្បាប់នោះទេ។

វៀតណាមមានការសោកស្តាយខណៈរបាយការណ៍របស់ EP មានព័ត៌មាន និងការសន្និដ្ឋានខ្វះសត្យានុម័យ និងខ្វះយុត្តិធម៌ ដោយផ្អែកលើព័ត៌មានមិនពិតមួយចំនួន គ្មានមូលដ្ឋាន មិនឆ្លុះបញ្ចាំងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅវៀតណាម។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU) ហើយមានឆន្ទៈពិភាក្សាជាមួយ EU ស្តីពីសិទ្ធិមនុស្សក្នុងស្មារតីស្ថាបនាដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏មានយន្តការសន្ទនាលើសិទ្ធិមនុស្សជាប្រចាំឆ្នាំ ដើម្បីពិភាក្សាអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ការបង្កើនការផ្លាស់ប្តូរ និងកិច្ចសន្ទនាតាមរយៈយន្តការដែលមានស្រាប់ នឹងជួយឱ្យ EP មានព័ត៌មានពេញលេញ ប្រកបដោយស័ត្យានុម័ត និងមានការយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែងស្តីពីការលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅវៀតណាម ដោយហេតុនោះ រួមនឹងជំរុញការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាពិសេសការអនុវត្តកិច្ចព្រមព្រៀង EVFTA ដែលកំពុងដំណើរការយ៉ាងល្អនោះ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ