Trending now

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរុស្ស៊ី

08:28 | 14/09/2022 ឌឹកអាញ់

យុគសម័យ - នាយប់ថ្ងៃទី១០ ខែកញ្ញា មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-ម៉ូស្គូបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌និងសិល្បៈបម្រើកុមារវៀតណាមដែលរស់នៅទីក្រុងម៉ូស្គូនិងមិត្តភក្តិរុស្ស៊ីដើម្បីអបអរសាទរពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ។

កម្ពុជាលើកឡើងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី កម្ពុជាលើកឡើងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី
ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូអនឡាញ
ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរុស្ស៊ី
ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរុស្ស៊ី

ថ្លែងមតិស្វាគមន៍កម្មវិធី លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានធ្វើអធិប្បាយអំពីអត្ថន័យនៃពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ហើយក្នុងឱកាសនេះ បានផ្តល់អំណោយ និងជូនពរកុមារវៀតណាម និងរុស្ស៊ីមានសុភមង្គល សុខភាពល្អ និងការសិក្សាល្អ។

ឯកអគ្គរដ្ឋទូតបានឧទ្ទេសនាមដល់មិត្តរុស្ស៊ីអំពីវៀត ណាម ដែលជាប្រទេសនៅឆ្ងាយ ប៉ុន្តែស្រស់ស្អាត កក់ក្តៅ ហើយសំខាន់ជាងនេះទៅទៀតគឺទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយរុស្ស៊ី។

យោងតាមលោក Pham Quoc Toan អគ្គនាយកក្រុមហ៊ុនគ្រប់គ្រង Incentra បាននិយាយថា សម្រាប់មិត្តរុស្ស៊ី នេះជាឱកាសដើម្បីឧទ្ទេសនាមវៀត ណាមជាមួយនឹងវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ដែលអាចរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

ថ្វីត្បិតតែសង្គមបច្ចុប្បន្នមានការអភិវឌ្ឍន៍កាន់តែច្រើន មនុស្សកាន់តែមានភាពមមាញឹក ប៉ុន្តែពិធីបុណ្យពាក់កណ្តាលសរទរដូវគឺជាឱកាសដ៏មានតម្លៃសម្រាប់មនុស្សបានស្និទ្ធស្នាលជាមួយគ្នា ផ្តល់ក្តីស្រលាញ់ដល់គ្នាទៅវិញទៅមក។ ឃើញច្បាស់នូវទំនួលខុសត្រូវរបស់ខ្លួនចំពោះមនុស្សជំនាន់ក្រោយ ជាពិសេសចំពោះយុវជនជំនាន់ក្រោយដែលជាម្ចាស់ប្រទេសជាតិមាតុភូមិ និងអនាគត៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម