Trending now

ក្រសួងបរិស្ថាន​៖ ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ គឺ​ជួយ​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​និង​ការពារ​ធនធានធម្មជាតិ

20:34 | 23/11/2019 (ប្រភព៖ thmeythmey.com - សរុបដោយហេងវុធ្ធី)

ក្រសួងបរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ដើម្បី​កិច្ចការពារ​ធនធានធម្មជាតិ លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ផ្ដល់​សិទ្ធិអំណាច​ឲ្យ​ពលរដ្ឋ​ជា​អ្នកសម្រេចចិត្ត លើ​កិច្ចការ​អភិវឌ្ឍ​មូលដ្ឋាន​។

រូបភាពពីទំព័រហ្វេសប៊ុករបស់លោក សាយ សំអាល់ (រូបថត៖ thmeythmey.com)

រដ្ឋ​ម​ន្រី្ត​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ គឺជា​យន្តការ​សម្រាប់​ការអភិវឌ្ឍ ការពារ​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​អាច​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​សម្រេចចិត្ត ក៏ដូចជា​ផ្ដល់​សិទ្ធ​អំណាច​ឲ្យ​ពលរដ្ឋ​តាម​មូលដ្ឋាន (Local Empowerment)​។ ប្រជាពលរដ្ឋ អាច​ទទួលបាន​ផលប្រយោជន៍ ដោយផ្ទាល់​ពី​ទេសចរណ៍​តាម​ការសម្រេចចិត្ត​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន ដែល​នេះ​ជាការ​បង្កើន​កម្រិតជីវភាព​និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ រួមទាំង​ការធ្វើ​ចំណាកស្រុក​។

​លោក សាយ សំ​អាល់ បានបញ្ជាក់​ឲ្យ​ដឹងថា តាម​ការសង្កេត​ប្រជា​សហគមន៍ នៅតាម​សហគមន៍​អេកូ​ទេសចរណ៍​បានចាប់ផ្ដើម​ទទួលផល​ប្រយោជន៍​សេដ្ឋកិច្ច ហើយ​ឈប់​ប្រកបមុខរបរ​ខុសច្បាប់ ឬ​អាជីវកម្ម​បំផ្លាញ​ធនធានធម្មជាតិ​។ ពលរដ្ឋ​ដែល​ធ្លាប់​បរបាញ់​សត្វ កាប់បំផ្លាញ​ព​ញ​ព្រៃឈើ នឹង​ងាក​មក​ធ្វើជា​មគ្គ​ទេ្ទ​សក៍​នាំ​ភ្ញៀវ លក់​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ ដឹក​ភ្ញៀវ​ដើ​កម្សាន្ត បើក​ផ្ទះសំណាក់ និង​ចូលរួម​កម្មវិធី​ផ្សេងៗ​។ កត្តា​ទាំងនេះ គឺ​ចូលរួម​ការពារ និង​ជា​អ្នក​ល្បាត​ព្រៃ​ក្នុង​សហគមន៍​សម្រាប់​ការអភិវឌ្ឍ​យូរអង្វែង​។

​ទន្ទឹមនឹងនេះ ចំណូល​ពី​ទេសចរណ៍​មួយចំនួន​ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ក្នុង​មូលនិធិ​សហគមន៍ សម្រាប់​ចំណាយ​លើក​គម្រោង​ថែទាំ ជួសជុល​សម្ភារៈ​បម្រើ​ដល់​សេវាកម្ម​ទេសចរណ៍ អ្នក​ល្បាត​ក្នុង​សហគមន៍ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​។ ក្រោយពី​បាន​យល់​អំពី​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ពលរដ្ឋ​ដែលជា​អ្នកប្រមាញ់​និង​អ្នក​កាប់​ឈើ បាន​លះបង់​មុខរបរ​ទាំងនោះ ងាក​មក​ចូលរួម​ក្នុង​សកម្មភាព​អេកូ​ទេសចរណ​សហគមន៍​និង​ចូលរួម​ដល់​ការការពារ ដើម្បី​ទទួលបាន​ផល​បានយូរ​អង្វែង​ទាំង​ពេលបច្ចុប្បន្ន និង​ទាំង​អនាគត​។ តាមរយៈ​សហគមន៍​នេះ បាន​អភិវឌ្ឍន៍​នូវ​ធនធានមនុស្ស និង​ចូលរួមចំណែក​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តូចៗ ក្នុង​សហគមន៍​ជា​បន្តបន្ទាប់​។

​ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍​មាន​គោលដៅ​ក្នុងការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​ក្នុងដំណាក់កាល​បច្ចុប្បន្ន និង​ទៅ​អនាគត ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់ៗ​៤ គឺ​កត្តា​អំណោយផល​នៃ​សុខសន្តិភាព​និង​សុវត្ថិភាព កត្តា​សក្តានុពល​ធម្មជាតិ ដែលមាន​ស្រាប់​នៅ​កម្ពុជា​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​ទៅ​ទិសដៅ​ទេសចរណ៍​សំខាន់ៗ និង​កត្តា​ជីវភាព​ប្រជាជនមាន​ជីវៈ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត ៕

(ប្រភព៖ thmeythmey.com - សរុបដោយហេងវុធ្ធី)

(ប្រភព៖ thmeythmey.com - សរុបដោយហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ